បើសិនជា អ្នកមិនទាន់ពេញចិត្តនឹងទំហំអេក្រង់ HTC One (4.7 inch) និង HTC One Mini
(4.3 inch) លោកអ្នកអាចជ្រើសរើសយក HTC One Max (5.9 inch)។
តាមគេហទំព័រ Mobileleaks.nl នេះគឺជា Version ពង្រាងដំបូងរបស់ HTC One Max, phablet
ដំបូងគេរបស់ក្រុមហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ ដែលមានឈ្មោះកូដ HTC T6។ បើតាម Version
ពង្រាងនេះ, HTC One Max នឹងមានអេក្រង់ទំហំ 5.9 inch ជាមួយស៊ុមដាក់អេក្រង់ ដ៏ស្តើង
និងមាន Speaker ពីរនៅផ្នែកខាងមុខដូចនឹង HTC One ដែរ។ ប្រព័ន្ធ Speaker ដែល HTC
ដាក់ឈ្មោះគឺ Boom Sound។
ទន្ទឹមនឹងទំហំអេក្រង់ Version ពង្រាងនេះក៏បានឲ្យឃើញថា Version ទំហំអេក្រង់ធំរបស់ HTC
One នឹងមានកម្រាស់ 9,4mm និងប្រវែង 140,4mm។
តាមព័ត៌មានចចាមអារាមពីមុន បានបង្ហាញឲ្យដឹងថា HTC One Max នឹងមានរូបសណ្ឋានមូល
ដ្ឋានដូចជាៈ អេក្រង់ទំហំ 5.9 inch កំរិតពន្លឺ Full-HD (1920 x 1080 pixel), CPU Quad Core
Snapdragon 800 ល្បឿន 2.3GHz, ដំឡើងជាស្រេចនូវ Android 4.3 ឬ 5.0, ថ្ម 3300mAh,
Speaker Boom Sound និង camera Ultrapixel ដូចមាននៅលើ HTC One។
បើតាមការសន្និដ្ឋាន HTC One Max នឹងធ្វើការចែកចាយទូទាំងពិភពលោក នៅត្រីមាសទី 3
ឆ្នាំនេះ ដើម្បីប្រកួតប្រជែងជាមួយ Samsung Galaxy Note 3 (ដែលបានចចាមអារាមថា ក៏នឹង
មានអេក្រង់ទំហំ 5.9 inch) និង phablet របស់ Sony ដែលកំពុងមានចចាមអារាមដែរនោះគឺ
Xperia ZU (6.44 inch)៕
ដោយ៖ សិលា
ប្រភព៖ VReview