CamNews

ទូរស័ព្ទ 

ទស្សនារូបភាពពេលយប់ ដែលថតពីកាមេរ៉ា HTC One vs iPhone 5 vs Lumia 720 vs Lumia 920 លេងៗទាំងអស់គ្នា !

ក្នុងពេលទំនេរយប់ម្សិលមិញ បុគ្គលិកម្នាក់នៃគេហទំព័របច្ចេកវិទ្យា Tinhte ដ៏ល្បីរបស់វៀតណាម
បានថតសាកល្បងកាមេរ៉ា ដើម្បីប្រៀបធៀបគុណភាពរូបភាពដែលថតបាន ពីស្មាតហ្វូនទាំង ៤
ដែលខ្លួនកំពុងប្រើគឺ HTC One, iPhone 5, Lumia 920 និង Lumia 720 ។ ជាក់ស្តែង ស្មាតហ្វូន
ទាំងបួននេះសុទ្ធតែមានចំនុចលេចធ្លោផ្នែកកាមេរ៉ា រៀងៗខ្លួន ក្រៅពីរូបសណ្ឋាន ហើយជាក់ស្តែង
យ៉ាងណានោះ អ្នកទាំងអស់គ្នាអាចទស្សនារូបភាពខាងក្រោមនេះ។

ទាំង Lumia 920 និង HTC One សុទ្ធតែមានសមត្ថភាពខ្ពស់ស្តីពីកាមេរ៉ា ក្នុងនោះ Lumia 920 ត្រូវ
បាន Nokia ផ្សាយពាណិជ្ជកម្មពី PureView ចំណែក HTC One គឺ UltraPixel។ រីឯ Lumia 720 គឺ
លេចធ្លោជាមួយកាណុងថតធំ F1.9 សំរាប់ iPhone 5 គឺ Software NightCap។ បុគ្គលិកម្នាក់នោះ
បានប្រាប់ឲ្យដឹងថា គេបានថតក្នុងលក្ខខណ្ឌដែលខ្វះពន្លឺខ្លាំង (ងងឹតខ្លាំង) ដូច្នេះការប្រៀបធៀប
នេះ មិនបានបញ្ជាក់ពីសមត្ថភាពថតរូបទាំងអស់ នៃស្មាតហ្វូនទាំងបួនខាងលើនេះឡើយ។

សន្និដ្ឋានគុណភាពរូបភាព៖

HTC One និង Lumia 920 ច្បាស់ណាស់ សមទទួលបានចំណាត់ថ្នាក់ល្អ ជាមួយនឹងរូបភាពភ្លឺច្បាស់
ល្អ ក្នុងនោះ HTC One រាងល្អជាងបន្តិច ដោយសាររូបភាពច្បាស់ត្រជាក់ភ្នែក ក្នុងពេលដែល Lumia
920 មានរូបភាពភ្លឺបន្តិច។ បន្ទាប់មកគឺ Lumia 720, រូបភាពមិនភ្លឺច្បាស់ល្អដូច One ឬ 920 ទេ ប៉ុន្តែ
ល្អជាង iPhone 5។

ទស្សនារូបភាពប្រៀបធៀបខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ TTE


Tags: photos HTC One iPhone 5 Lumia 720 Lumia 920 smartphone hightech