CamNews

ទូរស័ព្ទ 

LG អាចនឹងបង្ហាញណែនាំ ស្មាតហ្វូនដំបូងគេ មាន RAM 3 GB

តាមប្រភពព័ត៌មានពីកាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ស្មាតហ្វូន Android ស៊េរីខ្ពស់បំផុត
របស់ LG, Optimus G2, អាចនឹងក្លាយជាស្មាតហ្វូនដំបូងគេដែលមាន RAM ឡើងដល់ 3 GB។
G2 អាចនឹងត្រូវបង្ហាញខ្លួននៅក្នុង ព្រឹត្តិការណ៍ ដែលប្រារព្ធនៅថ្ងៃទី ០៧ ខែសីហា ខាងមុខនេះ
នៅសហរដ្ឋអាមេរិច។

មុននេះ ស្មាតហ្វូនរបស់ LG ក៏ធ្លាប់ត្រូវបានគេសង្ឃឹមថា គឺជាម៉ូដែលដំបូងគេដែលប្រើប្រាស់ chip
quad core Snapdragon 800 របស់ Qualcomm។ ជាក់ស្តែង ការដែល Sony Xperia Z Ultra និង
Galaxy S4 LTE-A ដែលទើបបង្ហាញខ្លួនជាផ្លូវការថ្មីៗនេះ ម៉ូដែល G2 លែងមានឱកាស ក្លាយជា
ស្មាតហ្វូនដំបូងគេ ដែលមានបំពាក់ Chip ខ្លាំងបំផុតរបស់ Qualcomm ទៀតហើយ។

Optimus G2 អាចនឹងប្រើ RAM 3 GB ច្រើនជាងពាក់កណ្តាល RAM របស់ Optimus G Pro

មុន Optimus G2, LG ក៏ធ្លាប់បានល្បីឈ្មោះ ពេលទទួលបាន ឯត្តទគ្គកម្មស្មាតហ្វូនដែលបំពាក់
Chip Dual Core ដំបូងគេលើពិភពលោករបស់ Guiness ជាមួយនឹង Optimus 2X និងស្មាតហ្វូន
មានអេក្រង់ 3D អត់កញ្ចក់ដំបូងគេ ជាមួយនឹង Optimus 3D៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: LG 3 GB RAM hightech smartphone