CamNews

ទូរស័ព្ទ 

Nokia Lumia 920 នឹងត្រូវដាក់លក់តាមហាង Rogers នៅកាណាដានាថ្ងៃស្អែក

ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ដែលកំពុងត្រូវបានគេរង់ចាំរបស់ Nokia
គឺ Lumia 920 នឹងត្រូវធ្វើការដាក់លក់នៅតាមបណ្តាហាង Network Rogers, Canada នៅថ្ងៃ
ស្អែកនេះ។ អ្នកប្រើប្រាស់អាចទិញ Lumia 920 ក្នុងតំលៃ 99,99 USD រួមជាមួយកិច្ចសន្យាបីឆ្នាំ
រឺ 549,99 USD មិនមានកិច្ចសន្យា។ តាមរយះព័ត៌មានដដែលបានឲ្យដឹងថា ក្នុងរយះពេលពីរបី
ថ្ងៃទៀតនឹងមាន Lumia 920 ដាក់លក់ច្រើនជាងនេះទៅទៀតនៅលើទីផ្សារ។ ការដែលដាក់លក់
Lumia 920 នៅថ្ងៃស្អែក Rogers អាចជាក្រុមហ៊ុន Network ដំបូងគេនៅលើពិភពលោកដែលបាន
ដាក់លក់ស្មាតហ្វូន Windows Phone 8 នេះ។ សព្វថ្ងៃ Rogers មានតែ Lumia 920 ពណ៌ខ្មៅសំរាប់
ដាក់លក់តែប៉ុណ្ណោះ។

ដោយ៖ សិលា
ប្រភព៖ tte


Tags: Nokia Lumia 920 Rogers store Canada smartphone hightech