បើតាមប្រភពពី PrimateLabs, ឧបករណ៍មួយដែលមានកូដ iPad 3,4 ត្រូវបានយកមកត្រួតពិនិត្យ
កំលាំងដំណើរការរបស់ម៉ាស៊ីនលើ Geekbench កាលពីថ្ងៃទី 28/10។ នេះត្រូវបានគេដឹងថាជាគំរូ
iPad ជំនាន់ទី4 ថ្មីចុងក្រោយដែលទើបបង្ហាញខ្លួនរបស់ Apple ជាមួយរូបសណ្ឋានរួមមាន Chip
Dual Core Apple A6X ល្បឿន 1,39 GHz, RAM 1 GB ប្រហាក់ប្រហែលនឹង iPad ជំនាន់ទី3,
iPhone 5 ប៉ុន្តែធំជាងទ្វេដង iPad 2។
តាមរូបភាពនៃការសាកល្បងខាងក្រោមបានបង្ហាញឲ្យឃើញថា iPad ជំនាន់4 ទទួលបានពិន្ទុ
1757 ពិន្ទុ, ខ្ពស់ជាងបន្តិចបើប្រៀបជាមួយ iPhone 5 ដែលទទួលបាន 1571 ពិន្ទុ។ ជាក់ស្តែង
ចំនុចដែលគួរឲ្យកត់សំគាល់នោះគឺ ថាមពលនៃដំណើរការនេះខ្ពស់ជាងទ្វេដង បើប្រៀបជាមួយ
iPad ជំនាន់ទី3 ក៏ដូចជាជំនាន់ទី2 ដែលទទួលបានពិន្ទុតែ 791ពិន្ទុ និង 780 ពិន្ទុប៉ុណ្ណោះ៕
ដោយ៖ សិលា
ប្រភព៖ VE