Samsung ទើបប្រកាសឲ្យដឹងថា ពួកគេបានលក់ភាគហ៊ុន ដែលមាននៅតាមបណ្តាក្រុមហ៊ុនមួយចំនួន។ តាមប្រភពពីអ្នកនាំពាក្យលាក់អត្តសញ្ញាណម្នាក់របស់ Samsung បានឲ្យដឹងថា ក្រុមហ៊ុន ប្រមូលប្រាក់បាន ៨៩១ លានដុល្លារអាមេរិច តាមរយះនៃការលក់ភាគហ៊ុននេះ។
កាលពីថ្ងៃម្សិលមិញ ការប្តឹងផ្តល់ដំបូងគេ ដែលពាក់ព័ន្ធនឹងបញ្ហាផ្ទុះ Galaxy Note 7 ត្រូវបានអតិថិជនផ្ញើដល់តុលាការហើយ ហើយក៏ប្រហែលជា Samsung កំពុងតែរៀបចំហិរញ្ញវត្ថុ ដើម្បីផ្គត់ផ្គង់ដល់បណ្តា ការប្តឹង ដែលនឹងអាចកើតមានឡើងជាច្រើនករណីទៀត នៅក្នុងពេលខាងមុខ និងដើម្បីដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាព ក្នុងការប្រមូលស្មាតហ្វូន Galaxy Note 7 ដែលមានបញ្ហាថ្មមកវិញ។
បណ្តាភាគហ៊ុនដែល Samsung បានលក់ចេញនោះរួមមាន ៤,៥% ហ៊ុន នៅក្នុងក្រុមហ៊ុន Rambus, ៤,២% ហ៊ុន ក្នុងក្រុមហ៊ុន Seagate Technology និង ០.៧% ហ៊ុន នៅ Sharp។ ក្រៅពីនេះ Samsung ក៏បានលក់ភាគហ៊ុនរបស់ខ្លួនអស់ពាក់កណ្តាល នៅក្នុងក្រុមហ៊ុន ASML (៦,៣ លានហ៊ុន ដែលគិតជាទឹកប្រាក់ប្រហែលនឹង ៦៧៦ លានដុល្លារអាមេរិច)។
Samsung ក៏បានបញ្ចាក់បន្ថែមឲ្យដឹងថា ការដែលលក់ភាគហ៊ុនខាងលើនេះ គឺមិនមានការផ្លាស់ប្តូរ ទំនាក់ទំនងល្អរបស់ពួកគេ ជាមួយនឹងបណ្តាក្រុមហ៊ុនដែលបានរៀបរាប់ខាងលើនោះទេ។
ពាក់ព័ន្ធនឹងបញ្ហាផ្ទុះថ្មរបស់ Galaxy Note 7 បណ្តាអ្នកវិភាគបានឲ្យដឹងថា សកម្មភាពប្រមូលយក ផលិតផលមកវិញនេះ អាចនឹងធ្វើឲ្យ Samsung ត្រូវចំណាយប្រាក់អស់ប្រហែល ១,៥ ពាន់លាន ដុល្លារអាមេរិច៕
- ថ្ងៃនេះ Samsung នៅអាមេរិច ចាប់ផ្តើមប្តូរ Note 7 ជូនអតិថិជន ហើយសញ្ញាសំគាល់ បញ្ជាក់មាន សុវត្ថិភាពគឺរូប.....
- iPhone 7/7 Plus ត្រូវបានគេរាយការណ៍ថា មានលេចចេញនូវសម្លេងចម្លែក ពេលប្រើប្រាស់
ប្រែសម្រួល៖ មង្គល
ប្រភព៖ vreview