CamNews

ទូរស័ព្ទ 

សុខៗ iPhone 6C លេចចេញរូបរាងនៅលើ គេហទំព័ររបស់ Apple

នៅក្នុងការផ្សាយពាណិជ្ជកម្មដុំ Dock សាក Lightning ថ្មី Apple បានអចេតនាបង្ហោះនូវគំរូូ iPhone ចម្លែកមួយ មានពណ៌ក្រហម។ វាមិនមានជា iPhone 5c ទេ ដោយសារតែប៊ូតុង Home របស់ឧបករណ៍ នេះ បានបំពាក់នូវ Sensor ស្គែនក្រយៅដៃ Touch ID។ លទ្ធភាពច្រើន នេះគឺជាគំរូ iPhone 6c អេក្រង់ 4 inch ដែលពិភពបច្ចេកវិទ្យា បានរំលឹកដល់ ក្នុងរយះពេលកន្លងទៅនេះ។ 

អាន៖ Microsoft ត្រៀមខ្លួនជាស្រេច នឹងចំណាយ ៧ពាន់លានដុល្លារ ដើម្បីទិញ BlackBerry

កាលពីពេលមុននេះ មានប្រភពព័ត៌មានបានឲ្យដឹងថា Apple នឹងបង្ហាញណែនាំនូវគំរូ iPhone សំបក ជ័រ បន្ទាប់ពី iPhone 5c។ គំរូ iPhone នេះនឹងមានការរចនាម៉ូត មានជម្រើសច្រើនពណ៌ ដូចទៅនឹង iPhone 5c និងមានទំហំអេក្រង់ 4 inch។ បើតាមការរំពឹងទុក iPhone 6c ក៏នឹងត្រូវបានបំពាក់នូវ CPU ថ្មី អាចជា A8 និងមាន Sensor កាមេរ៉ាថ្មីផងដែរ។

អាន៖ Samsung ច្រានចោលព័ត៌មាន ដែលថាខ្លួន នឹងបង្ហាញ Galaxy Note 5 នៅក្នុងខែកក្កដា

រូបភាព iPhone 5c (ឆ្វេង) និងរូបភាពដែលត្រូវបានចាត់ទុកថាជា iPhone 6c (ស្តាំ)

Apple បានធ្វើការលុបចោលរូបភាពនោះ ភ្លាមៗវិញផងដែរ ដោយជំនួសដោយរូបភាព iPhone 5c វិញ។ ប្រសិនបើ iPhone 6c ពិតជានឹងមានមែននោះ ស្មាតហ្វូននេះ នឹងត្រូវបានបង្ហាញណែនាំរួមគ្នា ជាមួយ iPhone 6s និង 6s Plus នៅក្នុងខែ កញ្ញា ឆ្នាំនេះ។

អាន៖ លេចចេញព័ត៌មាន ស្តីពីលក្ខណៈសម្បត្តិរបស់ Galaxy A8 គួរឲ្យចាប់អារម្មណ៍

រូបភាពចចាមអារាមមួយចំនួនរបស់ iPhone 6c មុននេះ ៖

 

អាន៖ កំពូលស្មាតហ្វូនស៊េរីខ្ពស់បំផុត របស់ LG នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview


Tags: iPhone 6c Apple website Smartphone Hightech