CamNews

ផលិតផលថ្មី 

12 ប្រទេសនៅអាស៊ី អាចទិញបទចម្រៀង ឬខ្សែភាពយន្តពី Apple's iTunes Store បាន

សិង្ហបុរី ៖ ឥលូវលោកអ្នកអាចរកទិញបាននូវវីដេអូចម្រៀង ក៏ដូចជាខ្សែភាពយន្តតាម
រយៈ
Apple's iTunes Store បាន។ វីដេអូចម្រៀង ឬខ្សែភាពយន្ត វាគឺជាជម្រើសមួយ
បន្ថែមនៅលើ iTunes Store សម្រាប់ ១២ ប្រទេសនៅអាស៊ី រូមមាន ៖ ហុងកុង ម៉ាកាវ
ព្រុយណេភីលីពីន តៃវ៉ាន់ វៀតណាម កម្ពុជា ឡាវ និង ប្រទេស​ ស្រីលង្កា។


កាលពីមុន អតិថិជននៅក្នុងទីផ្សារអាស៊ីនេះ អាចបានត្រឹមតែ  download  រាល់អ្វីដែលជាតំរូវការ
របស់ខ្លួនពី iTunes Store តែប៉ុណ្ណោះ ប៉ុន្តែឥលូវពួកគេអាចធ្វើការ ទិញនូវវីដេអូបទចម្រៀងដែល
មានតម្លៃចាប់ពី ១,២៨​ ដុល្លារ ឬក៏ធ្វើការជួលនូវខ្សែភាពយន្ត ដែលមានតម្លៃត្រឹមតែ ៤,៩៨​ ដុល្លា
ប៉ុណ្ណោះ ហើយក៏អាចទិញបានដែរនៅក្នុងកំរិត  Full HD  ដែលមានតម្លៃចាប់ពី   ២៤,៩៨ ដុល្លារ
ឡើងទៅ ដោយធ្វើការទិញតាមរយៈកម្មវិធី  iTunes នៅលើកុំព្យូទ័រ ឬកីទូរស័ព្ទ 
iPhone or iPad
ជាដើម។

បើយោងតាមសារពត៌មាន e27 កាលពីសប្តាហ៏មុនបានអោយដឹងថា  ៖ Apple  កំពុងតែព្យាយាម
ពង្រីក ក៏ដូចជាពង្រឹងសក្តានុពលរបស់ខ្លួននៅក្នុងទីផ្សារអាស៊ី ដោយបំពេញនូវរាល់តំរូវការអតិថិ
ជន។


គួរបញ្ជាក់ផងដែរថា  កាលពីមុន រាល់វីដេអូបទចម្រៀង ឬក៏ខ្សែភាពយន្ត នៅក្នុង iTunes Store គឺ
អាចរកជាវបាននៅបណ្តាប្រទេសជាង ៥០​ ក្នុងពិភពលោក។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ   ក៏
ការចាក់ផ្សាយតាមស្ថានីយទូរទស្សន៏នៅមិនកំណត់តាមបណ្តាប្រទេសមួយចំនូនដូចជា៖ សហរដ្ឋ
អាមេរិក អូស្រ្តលី ចក្រភពអង់គ្លេស បារាំង អាល្លីម៉ង់ និង ប្រទេសកាណាដាជាដើម៕

ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia


Tags: entertainment international news