តាមរយះប្រភពខាងលើយើងឃើញថា Lumia 1820 នឹងមានអេក្រង់ 2K ទំហំ 5,2 inch, CPU Snapdragon 805, RAM 3GB, មេម៉ូរីក្នុង 32GB, ថ្ម 3.400 mAh, lytro camera មាន Support អំពូល flash Xenon។ ស្មាតហ្វូនេះ ត្រូវបានគេកំណត់ថា វាមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលទៅនឹង Lumia 928 ហើយស្តើងជាង Lumia 1020 ដែលជាឧបករណ៍លំដាប់កំពូលៗរបស់ Nokia បច្ចុប្បន្ន នេះ។
រូបភាពថតអេក្រង់ ដែលគណនី @nextleak បានបង្ហោះ
ឧបករណ៍មួយទៀតមានឈ្មោះ Lumia 1525 ត្រូវបានគេវាយតំលៃថា វាជាម៉ូដែលអាប់ឌេតពី Lumia 1520 ដែលជា Phablet ដំបូងគេរបស់ Nokia។ លក្ខណៈសម្បត្តិចចាមអារាមរបស់ Lumia 1525 រួមមាន អេក្រង់ 2K 6 inch, CPU Snapdragon 805, RAM 3GB, មេម៉ូរីក្នុង 32GB និងមាន រន្ធបន្ថែមមេម៉ូរីក្រៅ microSD, camera 25MP ឬ 30MP និងថ្ម 3.400 mAh (អាចសាកថ្ម បានតាម រយះថាមពលព្រះអាទិត្យ)។
ប្រភពខាងលើ មិនបានផ្គត់ផ្គង់ឲ្យដឹង ពីការរចនាម៉ូត នៃម៉ូដែលទាំងពីរខាងលើនោះទេ ប៉ុន្តែការ ដែលមិនមានរន្ធដោតមេម៉ូរីក្រៅ គឺលទ្ធភាពច្រើនដែល Lumia 1820 នឹងមានការរចនាម៉ូត មិន អាចដោះសំបកបាន (unibody)៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing