ថ្មីៗនេះ HTC បានប្រកាសបញ្ជាក់នៅលើ file UA Prof ស្តីពី HTC One Mini នូវវត្តមានស្មាតហ្វូន
មួយនេះ ថាពិតជានឹងមាននៅលើទីផ្សារ ក្នុងពេលខាងមុខឆាប់ៗនេះ។
ព័ត៌មានដែលត្រូវបាន HTC បង្ហើបក្នុង file UA Prof ថ្មី មិនបានឲ្យដឹងអ្វីច្រើនពី HTC One Mini ទេ
ក្រៅពីឈ្មោះរបស់ស្មាតហ្វូន និងកំរិតពន្លឺអេក្រង់ 1280 x 720 pixel។
បើសិនជាបណ្តាព័ត៌មានចចាមអារាមមុនៗ ជាការពិត HTC One Mini នឹងមានទំហំអេក្រង់ 4.3 inch
ជាមួយ Speaker ពីរនៅផ្នែកខាងមុខ ប្រើប្រាស់បច្ចេកវិទ្យា BoomSound និង camera Ultrapixel ដូច
នៅលើ HTC One ដែរ។
បណ្តាព័ត៌មានមុនៗក៏បានឲ្យដែរថា HTC One Mini នឹងប្រើ CPU Dual Core (លទ្ធភាពច្រើនអាចជា
Snapdragon 400 1.4GHz), 2GB RAM, មេម៉ូរីក្នុង 16GB និងថ្ម 1700 mAh មិនអាចដោះបាន។
HTC One Mini (ឆ្វេង) និង HTC One (ស្តាំ)
ជាមួយការបង្ហាញខ្លួនរបស់ file UA Prof សំរាប់ HTC One អាចសន្មតបានថា ស្មាតហ្វូនស៊េរីមធ្យម
នេះនឹងបង្ហាញខ្លួននៅចុងត្រីមាសទី II/2013 នេះ។ HTC One Mini នឹងប្រើ Android Version ថ្មីបំផុត
គឺ 4.2 Jelly Bean៕
ដោយ៖ សិលា
ប្រភព៖ VReview