បើទោះជា CEO របស់ Facebook បានបញ្ជាក់ថានឹងមិនមានស្មាតហ្វូនមានឈ្មោះ
Facebook ត្រូវបានបង្ហាញខ្លួន ប៉ុន្តែតាមរយះព័ត៌មានថ្មីៗកន្លងទៅនេះ រឿងនេះ
មិនប្រាកដឡើយ។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា HTC កំពុងតែមានផែនការរចនាម៉ូដស្មាតហ្វូនមួយដែល
ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និងធ្វើការសហការផលិតជាមួយ Facebook។ ស្មាតហ្វូន
នេះមានកូដឈ្មោះ OPERAUL និងប្រើ Android Jelly Bean 4.1, chip Dual Core Qualcomm
Snapdragon S4 ល្បឿន 1,4GHz អេក្រង់មានកំរិតពន្លឺ 1280 x 720។ លើសពីនេះ ស្មាតហ្វូន
មួយនេះថែមទាំងបំពាក់នូវ chip ក្រាហ្វិក Adreno 305 ទៀតផង។
គំរូច្នៃប្រឌិតមួយនៃស្មាតហ្វូន Facebook
ប៉ុន្តែ តើហេតុផលអ្វីបានជា Facebook នៅមិនទាន់ធ្វើការបង្ហាញជាផ្លូវការឲ្យដឹងពីបញ្ហានេះ?
ចម្លើយប្រហែលជាបណ្តាញសង្គមយក្សមួយនេះ រង់ចាំទាល់តែផលិតផលសំរេចចេញជាផ្លូវការ
ហើយមិនមានជួបនូវកំហុសអ្វីទាំងអស់ ហើយមើលទៅ !
Benchmark របស់ស្មាតហ្វូនអាថ៌កំបាំងដែលមានឈ្មោះថា OPERAUL ត្រូវបានបង្ហាញ
Facebook បានជួលវិស្វករ 6នាក់ធ្វើការនៅក្នុងគំរោងរបស់ Apple ទន្ទឹងនឹងនោះក៏បានជួល
វិស្វកររចនាម៉ូដ iPad ម្នាក់ផងដែរក្នុងរយះពេលពីរបីខែកាលពីពេលកន្លងទៅនេះ។ សំណួរ
សួរថា ក្រុមហ៊ុនបណ្តាញសង្គមមួយ ជួលវិស្វកររចនាម៉ូដស្មាតហ្វូន ក្នុងគោលបំណងអ្វីទៅ?
ចម្លើយយើងនឹងដឹងច្បាស់ក្នុងរយះពេលឆាប់ៗខាងមុខនេះ៕