គំរូ Tablet ថ្មីរបស់ Toshiba ត្រូវបានក្រុមហ៊ុន ផ្តោតគោលដៅទៅលើអ្នកប្រើប្រាស់ ដែលជាអ្នក
ជំនួញ។ តាមរយះនេះ WT300 មានលក្ខណៈពិសេសៗច្រើនជាងបណ្តាផលិតផលធម្មតា ដូចជា
ប៊ិច TouchScreen ប្រើប្រាស់បច្ចេកវិទ្យាសំរាប់ការសរសេរ ការគូរ និង TPM security module
ដែលមានតែនៅលើបណ្តា Laptop ស៊េរីខ្ពស់ៗប៉ុណ្ណោះ។
Toshiba WT300 បំពាក់នូវអេក្រង់ TouchScreen ទំហំ 11,6 inch កំរិតពន្លឺ 1.920 x 1.080 pixel,
chip Intel Core, hard drive SSD, USB 3.0, HDMI Out, ក្បាល Read កាត SD។ ក្រៅពី Connector
Wi-Fi និង Bluetooth វាក៏មានឲ្យជ្រើសរើស HSPA+ ឬ 4G LTE ផងដែរ។
បើទោះជាប្រើ Windows 8 Pro ប៉ុន្តែ WT300 មានខ្នាតប្រវែងមិនធំប៉ុន្មានទេគឺ 229 x 189 x 12,4
mm និងទម្ងន់ 825 g។ WT300 នឹងត្រូវបានដាក់លក់នៅត្រីមាសទី II ឆ្នាំនេះ ប៉ុន្តែមិនទាន់មានព័ត៌
មានស្តីពីតំលៃលក់នៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ VE