CamNews

ទូរស័ព្ទ 

Sony កំពុងអភិវឌ្ឍ phablet 6.4 inch Full-HD និង smartphone 5 inch, camera 16-20 MP sensor Cyber-shot

Sony Mobile កំពុងតែអភិវឌ្ឍស្មាតហ្វូនស៊េរីខ្ពស់ថ្មីពីរស៊េរី សំរាប់ពាក់កណ្តាលឆ្នាំនេះ។ ពួកវា
មានឈ្មោះថា Honami និង Togari ជាមួយលេខកូដសំគាល់ C670X (Honami) និង C680X
(Togari)។

គេហទំព័រ Xperiablog (ប្រភពជំនាញខាងផ្តល់ព័ត៌មានពីបណ្តាឧបករណ៍ Xperia) បានឲ្យដឹងព័ត៌
មានស្តីពីទូរស័ព្ទទាំងពីរពីបណ្តាគេហទំព័រនៅប្រទេសចិន។ តាមប្រភពទាំងអស់នោះ Togari អាច
នឹងជា "phablet" (smartphone កាត់ tablet) ដំបូងរបស់ Sony មានអេក្រង់ទំហំ 6.44 inch កំរិតពន្លឺ
Full-HD ជាមួយកំរិត Pixel 342 ppi និងមានការរចនាម៉ូតដោយសារធាតុកញ្ចក់ដូចនឹង Xperia Z
ដែរ។

Phablet Sony Togari នឹងមានរូបរាងស្តើង ពណ៌ស ពេញតួទូរស័ព្ទ សូម្បីតែស៊ុមអេក្រង់ក៏ពណ៌
សដែរ។ Togari នឹងបង្ហាញខ្លួនដំបូងគេ នៅប្រទេសជប៉ុន នាខែកក្កដា ខាងមុខនេះ។ ចំណែកព័ត៌
មាន Hardware ផ្សេងទៀត នៅមិនទាន់បង្ហាញឲ្យដឹងនៅឡើយ។

ក្នុងនោះ Sony Honami នឹងបំពាក់នូវអេក្រង់ទំហំ 5 inch កំរិតពន្លឺ Full-HD, camera 16 ឬ 20 MP
ប្រើ Sensor របស់ Cyber-shot និងកាណុង Carl Zeiss ជាមួយម៉ាស៊ីនអាំភ្លីសម្លេង Walkman របស់
Sony (អាច S-Master MX Digital Amplifier) ។

តាម ePrice, Honami អាចនឹងប្រើប្រាស់អេក្រង់ IPS White Magic, chipset Snapdragon 800 quad
core Krait 400 ល្បឿន 2.3 GHz, chip ក្រាហ្វិក Adreno 330 GPU, 2 GB RAM និងថ្មពី 2700 ដល់
3000 mAh។ មានព័ត៌មានមួយចំនួនទៀតបានឲ្យដឹងថា ស្មាតហ្វូនមាន Support Xenon flash ថែម
ទៀតផង។ តាម ePrice ដដែលបានឲ្យដឹងថា Honami នឹងដាក់លក់នៅប្រទេសចិន នាខែកក្កដា និង
បង្ហាញខ្លួនលើទីផ្សារទូទាំងពិភពលោក នៅខែកញ្ញា ខាងមុខនេះ។

តាមប្រភពជាច្រើនក៏បាឲ្យដឹងថា ទាំង Honami និង Togari សុទ្ធតែមានសមត្ថភាពអាចការពារជម្រាប
ទឹកបាន៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Sony phablet 6.4 inch Full-HD smartphone 5-inch hightech