ទូរស័ព្ទ phablet ដែលបានបែកធ្លាយព័ត៌មាននេះ នឹងជាចំណុចសំខាន់ ក្នុងការដែល Motorola
លោតចូលប្រកូតប្រជែង ក្នុងប្រភេទទូរស័ព្ទដែលមានអេក្រង់ធំនេះ។
ប្រភពព័ត៌មានដែលគួរឱ្យជឿទុកចិត្ត ពីបណ្ដាញសង្គម Weibo របស់ចិន បានឱ្យដឹងថា ក្រុមហ៊ុន
Motorola អាចនឹងបញ្ចេញទូរស័ព្ទឆ្លាតវៃថ្មី ដែលមានអេក្រង់ ធំជាង ៦អ៊ិន្ឈ៍ នៅក្នុងត្រីមាសទី៣
ឆ្នាំនេះ។ ប៉ុន្ដែ ព័ត៌មានស្ដីអំពីរចនារូបរាង ប្រព័ន្ធម៉ាស៊ីន ក៏ដូចជាតម្លៃរបស់ស្មាតហ្វូននេះ មិនទាន់
ត្រូវបានបែកធ្លាយច្រើននៅឡើយ។
ក្រុមអ្នកប្រមាញ់ព័ត៌មាន យល់ថា អេក្រង់របស់ phablet Motorola នេះ នឹងអាចមានទំហំ ប្រហែល
៦,៣អ៊ិន្ឈ៍។ ប្រភពព័ត៌មានក៏បានសន្និដ្ឋានដែរថា ស្មាតហ្វូននេះ នឹងមានឈ្មោះកូដថា Motorola
XPlay ដែលធ្លាប់ត្រូវបានបែកធ្លាយមុននេះ។
អ្វីដែលគួរឱ្យជឿជាក់នោះ គឺថា ព័ត៌មាននិយាយអំពី phablet អេក្រង់ធំជាង ៦អ៊ិន្ឈ៍នេះ ត្រូវបាន
បង្ហើបឱ្យដឹង ដោយបុគ្គលដែលធ្លាប់បានបញ្ចេញព័ត៌មានបែកធ្លាយដ៏ត្រឹមត្រូវ អំពី Moto X, Moto
G និង smartwatch របស់ Motorola ។ ដូច្នេះ ការបែកធ្លាយព័ត៌មាននេះ ប្រាកដជានឹងអាចក្លាយ
ជាការពិត នៅពេលដំណាក់កាលចុងឆ្នាំចូលមកដល់៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gen