CamNews

ទូរស័ព្ទ 

LG G2 បង្ហាញខ្លួនជាផ្លូវការ: Snapdragon 800, អេក្រង់ 5,2"

ទីបំផុត ស្មាតហ្វូនស៊េរីថ្មីបំផុត និងខ្ពស់បំផុត របស់ LG បានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយ
នឹងឈ្មោះ G2។ តាំងពីពេលចាប់ផ្តើម រហូតដល់បញ្ចប់ ក្នុងការបង្ហាញណែនាំ, LG បានសង្កត់
ធ្ងន់ទៅនឹងទ្រឹស្តី "រៀនសូត្រពីអ្នក", ទម្លាប់អ្នកប្រើប្រាស់ជាមួយ G2 ដែលមានការរចនាម៉ូតប្លែក
មានតែមួយគត់។ ចំនុចពិសេសបំផុតនោះគឺ ប៊ូតុង Power និងដំឡើងបន្ថយសម្លេង ត្រូវបាន
ក្រុមហ៊ុន LG បំពាក់នៅផ្នែកខាងក្រោយ នៃសំបក ខាងក្រោមកាមេរ៉ារបស់ G2 (កន្លែងដែល
ចង្អុលដៃរបស់យើង តែងតែស្ថិតនៅ រាល់ពេលចាប់កាន់ស្មាតហ្វូន)។

មិនត្រឹមតែផ្តោតទៅលើការរចនាម៉ូតនោះទេ លើកនេះ G2 នៅត្រូវបាន LG យកចិត្តទុកដាក់
ទៅលើគុណភាពកាមេរ៉ា ជាមួយនឹងសមត្ថភាព ប្រឆាំងភាពញ័រ និងបទពិសោធសម្លេង ជាមួយ
គុណភាព កំរិតស្តង់ដារ 24bit/192KHz។

សំរាប់ពេលវេលាជាក់លាក់ដាក់លក់នៅលើទីផ្សារ និងតំលៃលក់នៃស្មាតហ្វូននេះ ក្រុមហ៊ុននៅ
មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។

លក្ខណៈពិសេសៗមួយចំនួនរបស់ LG G2:

  • CPU: 2.26GHz Qualcomm Snapdragon 800
  • អេក្រង់: 5.2-inch Full HD IPS (1080 x 1920 pixels / 423 ppi)
  • មេម៉ូរីក្នុង: 32GB / 16GB
  • RAM: 2GB
  • Camera: Rear 13.0MP ជាមួយ OIS / Front 2.1MP
  • Battery: 3,000mAh
  • OS: Android Jelly Bean 4.2.2
  • ខ្នាតប្រវែង: 138.5 x 70.9 x 8.9mm
  • ពណ៌: ខ្មៅ / ស

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: LG G2 800 Snapdragon screen 5.2 " smartphone hightec new york officially launched