CamNews

ទូរស័ព្ទ 

Sony បង្ហាញណែនាំ Xperia Z Ultra ជាផ្លូវការ: អេក្រង់ 6.4" ធំស្តើង មិនជ្រាបទឹក (Video inside)

នៅឯព្រឹត្តិការណ៍ Mobile Asia Expo ដែលបានប្រារព្ធនៅ សៀងហៃ ប្រទេសចិន Sony បាន
បង្ហាញជាផ្លូវការនូវស្មាតហ្វូនថ្មីមួយរបស់ខ្លួន ដែលមានឈ្មោះថា Xperia Z Ultra។ នេះគឺជា
ស្មាតហ្វូនដែលមានទំហំធំបំផុតរបស់ Sony សំរាប់ពេលបច្ចុប្បន្ននេះ ជាមួយទំហំអេក្រង់ឡើង
ដល់ 6.4", ប្រើប្រាស់បច្ចេកវិទ្យា triluminos រួមនឹងកំរិតពន្លឺ FullHD 1,920 x 1,080។ ទន្ទឹមនឹង
នោះ វាបានបំពាក់នូវ CPU quad-core Snapdragon 800 ល្បឿន 2.2GHz និង 2GB RAM។

លក្ខណៈពិសេសៗ (រូបសណ្ឋាន Hardware) មួយចំនួន របស់ Xperia Z Ultra:

  • ពណ៌ជ្រើសរើស: ខ្មៅ, ស, ផ្កាឈូក
  • ទំហំខ្នាតប្រវែង: 179.4 x 92.2 x 6.5 mm
  • ទម្ងន់: 212 g
  • អេក្រង់: ទំហំ 6.44", កំរិតពន្លឺ 1,920 x 1,080, បច្ចេកវិទ្យា triluminos, chip X-Reality Mobile
  • OS: Android 4.2 (Jelly Bean)
  • CPU: quad-core, Qualcomm Snapdragon 800, ល្បឿន 2.2 GHz
  • មេម៉ូរីក្នុង 16GB, អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD
  • Camera: 8megapixel, 16x digital zoom, HDR, HD video recording(1080p), Exmor RS for mobile
  • Music: 3D Surround Sound, ClearAudio+, xLoud™ Experience
  • Features ពិសេសៗ: IPX5/8 (ការពារជម្រាបទឹក) & IP5X (ការពារការហុយចូលនៃធូលី),
    អេក្រង់ Touch (TouchScreen) ពិសេស
  • ថ្ម: 3000 mAh

 

 ដោយ៖ សិលា
ប្រភព៖ TTE


Tags: Sony Xperia Z Ultra Screen 6.4 Triluminos smartphone hightech