CamNews

ថេបប្ល៊ែត 

Google បង្ហាញខ្លួនជាផ្លូវការ នូវ Nexus 7 ជំនាន់ទីពីរ តំលៃចាប់ពី 229 USD (មានវីដេអូ)

តាមគេហទំព័រ Cnet, Hugo Barra, អនុប្រធានគ្រប់គ្រងផលិតផលរបស់ Google គឺជាមនុស្សដំបូង
គេដែលបានឈានជើងឡើងលើឆាក ដើម្បីបង្ហាញណែនាំជាផ្លូវការនូវ Tablet Nexus 7 ថ្មី។ បើប្រៀប
ជាមួយ Nexus 7 កាលពីឆ្នាំមុន Nexus 7 2013 មានខ្នាតប្រវែងតូចជាង ស្តើងជាង និងស្រាលជើង។

Nexus 7 2013 ក៏ត្រូវបានបំពាក់នូវ Speaker Stereo ពីរ ដែលជួយឲ្យសម្លេងកាន់តែមានគុណភាព
ខ្ពស់ បើប្រៀបជាមួយជំនាន់មុន។ Nexus 7 ថ្មីបំពាក់នូវអេក្រង់កំរិតពន្លឺ 1.920 x 1.200 pixel កំរិត
Pixel 323 ppi ខ្ពស់ជាងច្រើនបើប្រៀបជាមួយ 216 ppi របស់ Nexus 7 ជំនាន់ដំបូង។ វាមានកាមេរ៉ា
មុខ 1.2 MP, កាមេរ៉ាក្រោយ 5 MP និង Support NFC, Bluetooth 4.0, Wi-Fi 802.11 a / ​​b / g / n។

Nexus 7 2013 បំពាក់នូវ CPU Qualcomm Snapdragon S4 ល្បឿន 1.5GHz រួមជាមួយ GPU
Adreno 320 (ដូចនឹង chip ក្រាហ្វិកប្រើនៅលើ Samsung Galaxy S4), RAM 2GB និងមេម៉ូរីក្នុង
16/32GB។ Tablet នេះនឹងត្រូវដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android ថ្មីបំផុត ដែលត្រូវ
បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នោះដែរគឺ Android 4.3 Jelly Bean។

Nexus 7 2013 version 16GB Wifi នឹងត្រូវបានលក់ក្នុងតំលៃ 229 USD, 32GB Wifi តំលៃ 269 USD,
និង Version 32GB 4G LTE នឹងមានតំលៃលក់ 349 USD។ Nexus 7 នឹងដាក់លក់នៅលើបណ្តាទី
ផ្សារប្រទេសអង់គ្លេស ជប៉ុន កាណាដា អាឡឺម៉ង់ នៅថ្ងៃទី ៣០ ខែកក្កដា ខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Google officially launch Nexus 7 tablet hightech