CamNews

ទូរស័ព្ទ 

Nexus ជំនាន់ថ្មី របស់ Google នឹងមានតម្លៃក្រោម ១០០ដុល្លារ ប្រើឈីប MediaTek

ប្រភពព័ត៌មានពីបណ្ដាញសង្គម Weibo របស់ចិន បានបង្ហើបឱ្យដឹងអំពីជំនាន់ថ្មីនៃស្មាតហ្វូន 
Nexus របស់ក្រុមហ៊ុន Google ដោយថា ក្រុមហ៊ុននេះ នឹងបំពាក់ប្រូសេសឺរ MediaTek (ឈីប
ចល័តដែលគេតែងឃើញមាននៅលើឧបករណ៍តម្លៃទាប)។



ប្រភពព័ត៌មានខាងលើ បានឱ្យដឹងថា Nexus ថ្មី នឹងមានតម្លៃទាបដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត គឺមិន
ដល់ ១០០ដុល្លារអាមេរិក។ នេះប្រហែលជាជំហានថ្មី របស់ Google ដើម្បីងាយស្រួល “ចូល
ទៅក្បែរ” អ្នកប្រើប្រាស់ ក្នុងបំណងពង្រីកទីផ្សាររបស់ខ្លួន។ ទន្ទឹមនឹងនេះ វាក៏ជួយពង្រីកឥទ្ធិពល
របស់ក្រុមហ៊ុនផលិតឈីប តម្លៃទាប មកពីតៃវ៉ាន់ ផងដែរ។

យ៉ាងនេះក្ដី ជាមួយនឹងតម្លៃទាបដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គេពិបាកនឹងរំពឹងទៅលើផ្នែករឹងដែលនឹង
ត្រូវបានបំពាក់ នៅលើស្មាតហ្វូន Nexus ជំនាន់ថ្មី។ ប្រសិនព័ត៌មាននេះ ក្លាយជាការពិត សង្ឃឹម
ថា ក្រុមហ៊ុន Google នឹងអាចបង្កើនភាពខ្លាំងនៃគ្រឿងម៉ាស៊ីន របស់ស្មាតហ្វូនតម្លៃទាបមួយ
ប្រភេទនេះ ដើម្បីមានលទ្ធភាព ប្រកួតប្រជែង ក្នុងទីផ្សារថ្នាក់ទាប។



បច្ចុប្បន្ន ក្រៅពីតម្លៃ គេមិនទាន់បានដឹងអំពីពេលវេលាជាក់លាក់ ដែល Google នឹងបញ្ចេញស្មាត
ហ្វូន Nexus នេះ នៅឡើយ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena



Tags: Nexus Google MediaTek 100 USD Weibo