គំរូ SmartWatch 2 របស់ Sony ធ្វើឡើងពីលោហធាតុអាលុយមីញ៉ូម ស្អាតប្លែកភ្នែក អេក្រង់
Touch (TouchScreen) ទំហំ 1,6 inch កំរិតពន្លឺ 220 x 176 pixel។ ក្នុងនោះ ផលិតផលថ្មីនេះ
នៅបំពាក់ Feature ការពារជម្រាបទឹក តាមស្តង់ដារ IP57 ដូចទៅនឹងស្មាតហ្វូន Xperia Z
Ultra ដែលទើបតែបង្ហាញខ្លួនផងដែរ។
ឧបករណ៍អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចត្រួតពិនិត្យ ការហៅចូល សារ SMS អ៊ីមែល និង
ការប្រកាសដំណឹង (Alert) ផ្សេងៗ ដោយមិនចាំបាច់បើកទូរស័ព្ទ។ នាឡិកា ក៏មានដំណើរ
ការ (Support) ជាមួយបណ្តាស្មាតហ្វូនដទៃផ្សេងទៀតដែរ ដែលប្រើ Android version 4.0
ឡើងទៅ។ ប៉ុន្តែគួរឲ្យស្តាយ វាមិន Support ជាមួយ iPhone និង iPad ទេ។
អ្នកប្រើប្រាស់អាចធ្វើការបញ្ជា ស្តាប់តន្រ្តីពី SmartWatch និងអាចភ្ជាប់ជាមួយកាសអត់ខ្សែ
Bluetooth ឬ NFC ដើម្បីទទួលការហៅចូល។ ថ្មរបស់នាឡិកានេះ អាចប្រើប្រាស់បានរយះ
ពេល ៤ថ្ងៃ (តាមការប្រកាសរបស់ Sony) និងសាកថ្មតាមរយះរន្ធ microUSB។
Sony SmartWatch 2 មានខ្សែពាក់ជាច្រើនពណ៌ និងប្រើតែប្រភេទខ្សៃ 24 mm។ នាឡិកាឆ្លាត
វៃនេះ នឹងដាក់លក់នៅលើទីផ្សារចាប់ពីខែ កញ្ញា ខាងមុខនេះ ជាមួយ Version ពណ៌ខ្មៅ។ រីឯ
តំលៃលក់វិញ ក្រុមហ៊ុននៅមិនទាន់បង្ហើបឲ្យដឹង នៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ VE & TTE