CamNews

ទូរស័ព្ទ 

លេចចេញម៉ូដែលគំនូរ CAD បញ្ជាក់ពីរូបរាងរបស់ iPhone 7 និង 7 Plus

នៅឆ្នាំនេះ ក៏ដូចជាឆ្នាំមុន Apple នឹងធ្វើការបង្ហាញណែនាំ ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ពីរម៉ូដែល ដដែល ដែលពួកវានឹងមានការរចនាម៉ូតរូបរាងដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ថា iPhone 7 មានកាមេរ៉ា​ក្រោយតែមួយ រីឯ iPhone 7 Plus មានកាមេរ៉ាក្រោយចំនួនពីរ។

យោងតាមប្រភពពី Phonearena បានឲ្យដឹងថា រូបគំនូរ CAD iPhone 7 ជាច្រើនសន្លឹក ត្រូវបានគេ​បង្ហោះនៅលើបណ្តាញសង្គម Weibo កាលពីថ្ងៃម្សិលមិញ ដែលអាចឲ្យយើងជឿបានច្រើនដែរ ដោយ​សារតែវា មានរូបរាងដូចទៅនឹងបណ្តារូបភាពចចាមអារ៉ាម កាលពីពេលមុនៗ។ 

បើយើងក្រឡេកមើលមួយភ្លែត iPhone 7 និង iPhone 7 Plus មិនមានចំនុចអ្វីច្រើនខុសប្លែកគ្នានោះ​ទេ បើប្រៀបនឹង iPhone 6។ ផ្នែកគែមនៃស្មានហ្វូន នឹងនៅតែរចនាម៉ូត មានរាងកោងៗ ដូចដែល​យើង​​ធ្លាប់បានឃើញ នៅលើជំនាន់មុន។

រន្ធសម្រាប់ដាក់ស៊ីមកាត និងទីតាំងនៃប៊ូតុង Power គឺមានដូចនៅលើ iPhone 6 Plus។


ប៊ូតុងដំឡើងបន្ថយសម្លេង ប៊ូតុងប្តូរ Mode Silent ក៏នៅតែស្ថិតនៅខាងឆ្វេងនៃស្មាតហ្វូនដដែល។


យោងតាមរូបភាព យើងឃើញថា iPhone 7 នឹងបំពាក់កាមេរ៉ាក្រោយចំនួនតែមួយប៉ុណ្ណោះ អម ជាមួយ​នឹងអំពូល flash ពីរគ្រាប់នៅជិតនោះ។ ខ្សែជ័រអង់តែង មានការផ្លាស់ប្តូរខុសពីមុន ដែលមើល ទៅមាន​លក្ខណៈស្អាតជាងមុនបន្តិច។


ចំនុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Apple បានបោះបង់ចោលនូវរន្ធដោតកាសស្តាប់តន្ត្រីប្រភេទ 3,5 mm ដែលនៅផ្នែកបាតខាងក្រោម គឺមានតែរន្ធតំណភ្ជាប់ lightning និងប្រព័ន្ធ Speaker បំពងសម្លេង ប៉ុណ្ណោះ។


ស៊ុមអាលុយមីញ៉ូមរបស់ iPhone 7។


ផ្នែកខាងក្រោយរបស់ម៉ូដែល ដែលគេចាត់ទុកថាជា iPhone 7 Plus ជាមួយនឹងកាមេរ៉ាក្រោយចំនួន​ពីរ៕

- អានអត្ថបទ៖ iPhone 7 នឹងមានអង្គផ្ទុកទិន្នន័យ ទាបបំផុត 32GB លែងមានទំហំ 16GB ទៀតហើយ
- អានអត្ថបទ៖​ Samsung បង្ហាញណែនាំ ស្មាតហ្វូនថ្មីស្រឡាងមួយទៀត មុននឹងការមកដល់របស់ Galaxy Note7

 

ប្រែសម្រួល៖ មង្គល


Tags: Apple iPhone Smartphone iPhone 7 Hightech