ព័ត៌មានចុងក្រោយបំផុតឱ្យដឹងថា ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការអំពីថ្ងៃបង្ហាញខ្លួន
របស់ iPhone ជំនាន់ថ្មី របស់ខ្លួន នៅថ្ងៃទី ៩កញ្ញា ខាងមុខ។
ក្រុមហ៊ុនអ៊ីនធឺរណែតរបស់អាល្លឺម៉ង់ ធ្លាប់បានបង្ហើបឱ្យដឹងថា iPhone 6 នឹងគ្រោងនឺងបង្ហាញ
ខ្លួនជាផ្លូវការ នៅក្នុងថ្ងៃទី ១៩កញ្ញា ប៉ុន្ដែ ប្រភពមួយចំនួន បែរជាអះអាងថា iPhone 6 នឹងត្រូវ
បានឧទ្ទេសនាម ក្នុងថ្ងៃទី ១៤ តុលា ប្រហាក់ប្រហែលនឹងពេលបង្ហាញវត្តមានរបស់ iPhone 4s
កាលពីឆ្នាំ ២០១១។
ក៏ប៉ុន្ដែ យោងតាមប្រភពព័ត៌មាន ដែលបង្ហើបអំពីដំណឹងបែកធ្លាយថ្មីបំផុត ឱ្យដឹងថា iPhone 6
នឹងបង្ហាញមុខ ប្រហាក់ប្រហែលនឹងថ្ងៃ “កំណើត” របស់ iPhone 5/5s ពោលគឺថ្ងៃទី ៩កញ្ញាខាង
មុខស។ ដូច្នេះ នៅសល់ប្រហែលជាង ១ខែទៀតប៉ុណ្ណោះ យើងទាំងអស់គ្នា នឹងបានទស្សនា
ឬបានស្ទាប ឬមួយក៏បានប្រើប្រាស់ផលិតផលដែលត្រូវបានគេរង់ចាំបំផុត។
យ៉ាងណាក៏ដោយ ថ្មីៗបំផុតនេះ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការ នូវថ្ងៃដែលក្រុមហ៊ុន
នេះប្រារព្ធព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីរបស់ខ្លួន។ សេចក្ដីប្រកាសឱ្យដឹងថា ព្រឹត្តិការណ៍
ឧទ្ទេសនាមផលិតផលរបស់ Apple នឹងត្រូវបានធ្វើឡើង ក្នុងថ្ងៃទី ៩កញ្ញាខាងមុខ។
នៅក្នុងព្រឹត្តិការណ៍ឧទ្ទេសនាម iPhone 6 យើងនឹងបានដឹងច្បាស់ អំពីលទ្ធផលនៃការប្រឹង
ប្រែងរយៈពេល ១ឆ្នាំ របស់ Apple ។ ផលិតផលពិសេសបំផុត ក្នុងព្រឹត្តិការណ៍នោះ គ្មានអ្វី
ក្រោយពី iPhone កំណែ 4.7 inch រួមនឹងនាឡេកាឆ្លាតវៃ iWatch ។
យោងតាមទម្លាប់របស់ Apple មួយខែបន្ទាប់ពីព្រឹត្តិការណ៍ទីមួយ ក្រុមហ៊ុននេះ ក៏នឹងមានព្រឹត្តិ
ការណ៍ទីពីរ ដើម្បីឧទ្ទេសនាមឧបករណ៍ថ្មីទៀត។ នៅឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ទីពីរ គេជឿថា
Apple នឹងបង្ហាញ ថេប្លេត iPad Air 2, iPad Mini 3 ឬក៏អាច iPhone Phablet (iPhone Air) ដែល
មានអេក្រង់ 5.5 inch ដែលអ្នកគាំទ្រ ទន្ទឹងរង់ចាំបំផុត៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes/IBTimes