បន្ទាប់ពីលេចចេញរូបភាពចចាមអារ៉ាមគុណភាពអន់ មើលមិនសូវច្បាស់កាលពីពេលមុន ពេលនេះ យើងទទួល និងបានឃើញនូវបណ្តារូបភាពច្បាស់ល្អជាងមុនច្រើន ស្តីពីសំបកការពាររបស់ LG G5 ពីក្រុមហ៊ុនផលិតពីរផ្សេងគ្នា។ សំបកការពារដ៏រឹងមាំទាំងពីរនេះ មិនមានអ្វីជាពិសេសនោះទេ ប៉ុន្តែ វាបានបញ្ជាក់យ៉ាងច្បាស់ឲ្យយើងបានដឹងថា LG G5 នឹងមានកាមេរ៉ាក្រោយចំនួនពីរ Sensor ស្គែន ក្រយៅដៃ ស្ថិតនៅផ្នែកខាងក្រោយក្រោមកាមេរ៉ា ហើយប៊ូតុងដំឡើងបន្ថយសម្លេងវិញ ត្រូវបានប្តូរ មកដាក់នៅ ផ្នែកគែមនៃឧបករណ៍។
តាមការរំពឹងទុក LG G5 និង Galaxy S7 នឹងធ្វើការបង្ហាញណែនាំខ្លួននៅក្នុងព្រឹត្តិការណ៍ MWC ២០១៦ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៦ ដូចគ្នា។ រង់ចាំមើលទាំងអស់គ្នាថា តើរវាងកំពូលស្មាតហ្វូន ទាំងពីរនេះ មួយណានឹងមានភាពលេចធ្លោ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ច្រើនជាង?
- អានអត្ថបទ៖ Samsung កំពុងសម្ងំអភិវឌ្ឍ Galaxy A9 Pro មានអេក្រង់ ៦អ៊ីន ឬធំជាងនេះ, បង្ហាញកំរិតភាពច្បាស់ដល់កំរិត 2K
- អានអត្ថបទ៖ លេចចេញរូបភាពផ្នែកខាងមុខ របស់ Galaxy S7 មិនមានអ្វីផ្លាស់ប្តូរច្រើន អាចចេញ លក់នៅថ្ងៃទី១១ ខែមីនា
ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Tinhte