CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Full HD តំលៃប្រហែល 145 $ ជិតបង្ហាញខ្លួន

ក្រុមហ៊ុនផលិតមួយនៅប្រទេសចិន ទើបតែបង្កឲ្យមានការភ្ញាក់ផ្អើលមួយ ពេលដែលជិតធ្វើការ
ដាក់លក់ស្មាតហ្វូនអេក្រង់ Full HD 5 inch តំលៃតែ 145 USD ស្មើតំលៃស្មាតហ្វូន Android ធម្ម-
តា ប៉ុន្តែរូបសណ្ឋាន (Hardware) មិនចាញ់ Sony Xperia Z រឺ HTC Butterfly ឡើយ។

ក្នុងពេលដែលបណ្តាស្មាតហ្វូន Full HD របស់ HTC, Sony មានតំលៃឡើងដល់ 700 - 800 USD
ស្មាតហ្វូន Neo N003 មកពីក្រុមហ៊ុនផលិតប្រទេសចិនដែលមិនសូវមានឈ្មោះល្បី លក់ក្នុងតំលៃ
តែ 145 USD។ ជាមួយនឹងតំលៃនេះ តំលៃលក់របស់វាគឺស្មើទៅនឹងបណ្តាស្មាតហ្វូន Android ធម្ម-
តា ដែលមានរូបសណ្ឋានទាបលក់នៅលើទីផ្សារតែប៉ុណ្ណោះ។ 

តាម Gizchina, ក្រៅពីអេក្រង់ 5 inch កំរិតពន្លឺ Full HD, ស្មាតហ្វូនមកពីប្រទេសចិននេះ មានបំពាក់
chip Quad Core MT6589 របស់ MediaTek, camera 13 megapixel (ដូចទៅនឹង Sony Xperia Z
និង ZL) រួមជាមួយថ្មទំហំ 3.000 mAh។ Neo N003 ក៏តំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ
Android ផងដែរ។

បច្ចុប្បន្ន រូបភាពជាក់ស្តែងនៃស្មាតហ្វូនអេក្រង់ Full HD តំលៃថោកនេះ នៅមិនទាន់បង្ហាញឲ្យឃើញ
នៅឡើយទេ ហើយថ្ងៃដាក់លក់ជាផ្លូវការ Neo ក៏មិនទាន់ប្រាប់ឲ្យដឹងផងដែរ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Full HD phone cheap price Neo N003 smartphone hightech