កាលពីថ្ងៃម្សិលមិញ នៅឯពិព័រណ៌ Thailand Mobile Expo គេបានឃើញស្មាតហ្វូន LG Nexus
4 មួយកំពុងតែប្រើ Version Android 4.3 (មិនមែន 5.0 ដូចបណ្តាព័ត៌មានចចាមអារាមថ្មីៗនេះ
ទេ) ។ បើតាមបណ្តារូបភាពខាងក្រោម យើងឃើញថា Android 4.3 នៅតែរក្សានូវ រូបគ្រាប់
សណ្តែករីករាយ រួមជាមួយឈ្មោះហៅថា Jelly Bean ដដែល។
ក្រៅពីនេះ កាមេរ៉ានៅលើ Android 4.3 ហាក់ដូចជានឹងត្រូវបានបន្ថែមនូវ Mode ថតថ្មីៗមួយចំនួន
រួមជាមួយការផ្លាស់ប្តូរត្រង់ Interface ថតរូប ប្រហែលជា Google ចង់ធ្វើឲ្យប្រសើរឡើង នូវការ
ថតផ្តិតយករូបភាពនៅលើ Nexus 4 ក៏ដូចជាបណ្តាឧបករណ៍ប្រើប្រាស់ Android 4.3 Jelly Bean
ក្រោយៗនេះ សំរាប់អតិថិជនរបស់ខ្លួន។
អ្វីដែលគួរឲ្យស្តាយ អ្នកថតរូបនេះមិនបានបង្ហាញពី Interface ដើម ក៏ដូចជាបណ្តាចំនុចថ្មីៗផ្សេង
ទៀត ដែលមាននៅលើ Android 4.3 ទេ។ ជាក់ស្តែង កាលដែលលេចចេញនៅលើ Nexus 4
លទ្ធភាពច្រើន Google នឹងបង្ហាញ និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការដោនឡូត Android 4.3
ក្នុងពេលឆាប់ៗនេះមិនខាន៕
ដោយ៖ សិលា
ប្រផព៖ TTE