CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ រណ្តៅស្រុត មានទំហំមុខកាត់ជាង ១៨ ម៉ែត្រ ដ៏គួរអោយរន្ធត់ លេបត្របាក់ ផ្នែកខ្លះ នៃភពផែនដី

ព័ត៌មានអន្តរជាតិ ៖ ​  រណ្តៅស្រុត​   ដែលមានទំហំមុខកាត់ដល់ទៅជាង ១៨ ម៉ែត្រ  បានកើត
មានឡើងនៅឯរមណីយដ្ឋានមួយកន្លែង នារដ្ឋ Florida កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ញ៉ាំង
អោយក្រុមភ្ញៀវទេសចរ ភៀសខ្លួនចេញពីបន្ទប់គេង  ខណៈករណីរណ្តៅស្រុតមួយនេះ បាន
លេបត្របាក់សំណង់អាគារកំពស់ ៣ ជាន់មួយ  ស្របពេលសំណង់អាគារមួយទៀត ក៏កំពុង
តែបាក់រលំជាបណ្តើរៗ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មា
នបរទេស CNN ដែលទើបតែបានធ្វើការចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

ក្រុមភ្ញៀវទេសចរដែលបានមកសម្រាកលំហែរ  នៅឯរមណីយដ្ឋាន  Summer  Bay  Resort
ចម្ងាយប្រមាណជាង  ១០ ម៉ាយ ពី   Walt Disney World  បានទូរស័ព្ទប្តឹង  មន្រ្តីប៉ូលីសមុន
ពេលសំណង់អាគារ  ទាំងនេះបាក់រលំ   ដោយនៅក្នុងនោះ ពួកគេរាយការណ៍អោយដឹងថា
បានឭសម្លេងខ្លាំងៗ  ជាមួយនឹងការបាក់ប្រេះបង្អួចផងដែរ  ។  ប្រភពសារព័ត៌មានដដែល
បន្ថែមថា សមាជិកភ្ញៀវទេសចរចំ​នួន ៣៥ នាក់ ត្រូវបានជម្លៀសចេញមុននឹងមានការបាក់
ស្រុតមួយនេះ។

យ៉ាងណាមិញ     ករណីបាក់ស្រុតរណ្តៅដ៏គួរអោយរន្ធត់ខាងលើនេះ  បានធ្វើអោយសំណង់
អាគារពីរ មានការខូចខាតស្ទើរតែទាំងស្រុង  ។  ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាបន្តិចទៅ ៖

ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអានអាចនឹងចូលចិត្ត ៖

- វីដេអូ នាំគ្នាផ្អើលមើល ឆ្លាមក្បាលញញួរ កើតកូននៅលើគោក បន្ទាប់ពីប្រមាញ់បាន និង
អូសឡើង ច្រាំង

- ចិន រុស្ស៊ី ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រួមគ្នា "បេសកម្ម សន្តិភាព ២០១៣"
- យន្តហោះយោធា ធ្លាក់និងផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដា្ឋន (មានវីដេអូ)
- វីដេអូ គ្រោះថ្នាក់ខ្វះ មួយជំហានក្ស័យ ក្លាយជាវីដេអូ មានការទស្សនា ច្រើនបំផុត

ដោយ ៖ ពិសី
ប្រភព ៖ CNN


Tags: Florida sinkhole Disney World USA United State sinkhole