គំរូស្មាតហ្វូនពីររបស់ Samsung និង HTC ត្រូវបានគេវាយតំលៃថា ជាគូប្រជែងគីឡូធ្ងន់បំផុត
នៅក្នុងពិភពឧបករណ៍ Android នៅដើមឆ្នាំ 2013 នេះ។
បើនិយាយពីរូបរាង ផលិតផលទាំងពីរមានការរចនាម៉ូតផ្សេងគ្នា។ ដូច្នេះ ភាពស្អាត រឺអាក្រក់
គឺអាស្រ័យទៅលើអារម្មណ៍នៃការចូលចិត្ត របស់មនុស្សម្នាក់ៗ។ មានអ្នកខ្លះ ចូលចិត្តភាព
ស្រាល ស្តើង សំបកជ័រ ថ្មអាចដោះដូរបាន នៅលើ S4, អ្នកខ្លះទៀតចូលចិត្ត សំបកធ្វើពីធាតុ
អាលុយមីញ៉ូម ថ្មមិនអាចដោះដូរបានដូច iPhone 5 នៅលើ One។ បើតាមការវាយតំលៃរបស់
PhoneArena ឧបករណ៍របស់ Samsung គឺមិនប្រណិតស្មើ One ទេ តែវាផ្តល់អារម្មណ៍ស្រួល
កាន់នៅនឹងដៃជាង។
តោះ! ក្រឡេកមើលបណ្តារូបភាពខាងក្រោមទាំងអស់គ្នាមើល៍ តើស្មាតហ្វូនមួយណា មានរូប
រាងស្អាតជាង? ( S4 នៅខាងឆ្វេងដៃ និងខាងក្រោម)។
ដោយ៖ សិលា
ប្រភព៖ VE