CamNews

ទូរស័ព្ទ 

លេចរូបភាព “គាស់ប្រអប់” ស្មាតហ្វូន លំដាប់ខ្ពស់ OPPO Find 7

ដល់ថ្ងៃទី ១៩មិនាខាងមុខ ទើបស្មាតហ្វូន Oppo Find 7 ត្រូវបានក្រុមហ៊ុនបញ្ចេញលក់ជាផ្លូវការ
ប៉ុន្ដែ ថ្មីៗនេះ បណ្ដារូបថត “គាស់ប្រអប់” ស្មាតហ្វូននេះ ត្រូវបានគេបង្ហោះជាសាធារណៈ។

ថ្មីៗនេះ បណ្ដារូបថតគាស់ប្រអប់ OPPO Find 7 ដែលជាស្មាតហ្វូនត្រៀមនឹងបង្ហាញខ្លួន នាពេល
ខាងមុខ ត្រូវបានគេបញ្ចេញជាសាធារណៈ។ តាមរយៈនេះ គេដឹងថា វាគឺជាកំណែ OPPO Find 7
ដែលមានអេក្រង់ Full HD គឺមិនមែនជាអេក្រង់ 2K នោះទេ។ ស្រដៀងទៅនឹងបណ្ដារូបថតដែល
ធ្លាប់បានបែកធ្លាយកាលពីមុន រូបថតគាស់ប្រអប់នេះ ក៏មិនមានភាពខុសគ្នាច្រើនប៉ុន្មាន ដោយ
ដងខ្លួនរបស់វា ធ្វើអំពីកញ្ចក់ដ៏ប្រណិត។
 
នៅ​ក្នុងព័ត៌មានចចាមអារ៉ាមកាល​ពី​មុននេះ ឱ្យដឹងថា OPPO Find 7 នឹងត្រូវបានបំពាក់ប្រូសេសឺរ
Snapdragon 800, RAM 2 GB , អង្គចងចាំក្នុងម៉ាស៊ីន ១៦GB, កាមេរ៉ាមុខ ៥ megapixel និងមាន
កំណែកអេក្រង់
ពីរប្រភេទដើម្បីជ្រើសរើស គឺ FHD និង QHD ។

ប៉ុន្ដែ ព័ត៌មានដែលថា ស្មាតហ្វូននេះ នឹងបំពាក់កាមេរ៉ាក្រោយ ៥០ megapixel នៅតែជាបញ្ហា
កំពុងត្រូវបានគេលើកយកមកជជែកគ្នា។ ចំណុចពិសេសមួយនៃរចនារបស់ OPPO Find 7 គឺថា បើទោះវាមានរូបរាងធ្វើអំពីអាលុយមីញូម ប៉ុន្ដែ វាក៏នៅតែអាចដោះប្ដូរថ្មដោយងាយ នៅពេល
ចាំបាច់។

ប្រភពព័ត៌មានឱ្យដឹងថា OPPO Find 7 នឹងបង្ហាញខ្លួនក្នុងទីផ្សារអន្ដរជាតិ នៅថ្ងៃទី ១៩មិនាខាង
មុខ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GSMarena


Tags: OPPO Find 7 OPPO Find 7 smartphone