ប្រហែលជា មួយខែមុន មានព័ត៌មានថា មានស្ត្រីវ័យក្មេងម្នាក់ បានរងគ្រោះថ្នាក់ នៅត្រង់ភ្លៅ
ដោយសារតែ Samsung Galaxy S3 របស់នាងផ្ទុះឡើងភ្លាមៗ ដោយមិនដឹងមូលហេតុ ដោយ
ឡែកនៅពេលនេះ មានសេចក្ដីរាយការណ៍មកថា មាន Samsung Galaxy S4 មួយផ្សេងទៀត
បានឆេះ ឡើងនៅពេលសាកថ្ម។
យោងតាមគេហទំព័របរទេស មួយបានបញ្ជាក់ថា ម្ចាស់ Samsung Galaxy S4 ម្នាក់ជនជាតិប៉ាគី
ស្ថាន បានរាយការណ៍ថា ស្មាតហ្វូនរបស់គាត់បាន ឆ្លងភ្លើងឆេះឡើងភ្លាមៗ នៅពេលដែលគាត់
យកវាទៅសាកថ្ម តាមជាមួយនឹងឌុយ USB ប៉ុន្តែមិនបណ្ដាល ឲ្យរងរបួសនោះទេ។
ម្ចាស់ Samsung Galaxy S4 រូបនេះបានបន្តទៀតថា ឌុយ USB ដែលគាត់ប្រើគឺជារបស់ Samsung
ផ្ទាល់ដែលភ្ជាប់ មកជាមួយនឹងប្រអប់ Galaxy S4 នៅពេលដែល គាត់ទិញមក។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមសមត្ថកិច្ចកំពុង តែធ្វើការស៊ើបអង្កេត ហើយតំណាងក្រុមហ៊ុន Samsung
ក៏បាននិយាយថា ខ្លួននឹងធ្វើការស្រាវជ្រាវ លើករណីនេះផងដែរ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល