ក្រុមអន្តរជាតិមួយ បានធ្វើការអំពាវនាវដល់លោក ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក អូបាម៉ា
ឲ្យចេញគំរោងមួយជួយដល់ស្រ្តី អាហ្វហ្គានីស្ថាន ដោយលុបបំបាត់ចោលនូវច្បាប់មួយរបស់
ក្រុមតាលីបង់ដែលអនុវត្តឡើងទៅលើស្រ្តី ហើយច្បាប់នេះបានបំបិទសិទ្ធរបស់ស្ត្រីយ៉ាងក្លាំង។
ច្បាប់នោះមានឈ្មោះថា ច្បាប់រក្សាស្ត្រី ដែលអនុត្តន៍កាលពីឆ្នាំ ១៩៩៦ ដល់ ២០០១។ នៅក្នុង
ច្បាប់នេះ បានចែងថា ត្រូវរក្សាក្មេងស្រីមិនឲ្យចូលរៀន មិនឲ្យដើរទៅណាឆ្ងាយពីផ្ទះលុះត្រាតែ
មានបុរស ឬប្តីដើរជាមួយ...។ អំពើនៅក្នុងច្បាប់នេះ គឺពិតជាអំពីមួយដែលបិទសិទ្ធស្ត្រីក្នុងការ
ដើរហើរ និងទទូលបានចំនេះដឹង ហើយស្រ្តីនឹងទទូលពិន័យបើមិនគោរពតាមច្បាប់របស់ក្រុម
តាលីបង់ នេះ៕
រូបភាព៖ ស្ត្រី អាហ្វហ្គានីស្ថានត្រូវទទួលពិន័យពេលមិនគោរពច្បាប់។
រូបភាព៖ ស្ត្រី អាហ្វហ្គានីស្ថាន ត្រូវបានពូក តាលីបង់ ជះទឹកអាស៊ីតលើមុខពេលមិនគោរពច្បាប់
ដោយ៖ រិនដូ
ប្រភព៖ sina