CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទីបំផុត CEO Apple បានបង្ហើបពី iPhone តំលៃថោក

នៅចំពោះមុខសំណួរដែលសួរថា ហេតុអ្វី Apple មិនពង្រីកទីផ្សារស្មាតហ្វូន ដោយការបង្ហាញ
ខ្លួន version iPhone ផ្សេងៗគ្នា ក្រោយពេលដែលបានបង្ហាញ iPhone ៦ជំនាន់ជាប់គ្នាហើយ
នោះ? លោក CEO Tim Cook បានឲ្យដឹងថា Apple គឺចង់ផ្តោតទៅលើការបង្ហាញខ្លួននូវផលិត
ផលមួយ ឲ្យបានល្អសិន ទើបគិតពីការពង្រីក ប្រភេទឧបករណ៍ ផ្សេងៗទៀត។

នៅក្នុងបទសម្ភាសន៍នៅឯសន្និសិទ D11 ដែលទើបតែប្រារព្ធឡើង ថ្មីៗនេះ លោក Cook បាន
ឲ្យដឹងថា លោកមិនបោះបង់ គំនិតច្នៃប្រឌិត ក្នុងការពង្រីក បង្ហាញខ្លួន version iPhone ដទៃផ្សេង
ទៀតនោះទេ ប៉ុន្តែពេលប្រៀបធៀបជាមួយនឹងអ្វីដែល Apple បានធ្វើជាមួយកុំព្យូទ័រ Mac ហើយ
ក្រោយមក iPad គឺត្រូវតែមានការគិតផ្សេងគ្នា។ តាមសំដីរបស់លោក Cook, “ចំពោះទូរស័ព្ទចល័ត
សំណួរគឺថា តើពួកយើង (Apple) បានដល់ពេល ចាំបាច់ត្រូវបម្រើសេវាកម្ម ដល់បណ្តាអតិថិជន
ផ្សេងទៀតហើយ?”​ ។

តាមការផ្តល់ជាមតិយោបល់នេះ បានបង្ហាញឲ្យដឹងថា Apple កំពុងតែស្រាវជ្រាវនូវគំរូ iPhone
តំលៃថោកមួយ ដែលនឹងធ្វើការបង្ហាញខ្លួន នៅចុងឆ្នាំនេះ៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: Apple CEO Cheap iPhone hightech