CamNews

ទូរស័ព្ទ 

[ម៉ូដែល Concept] ពេល iPhone យករចនាបថលំនាំ BlackBerry Priv, មានអីស្អាត ប្លែកណាស់តើ! (មានវីដេអូ)

ក្រុមអ្នករចនាម៉ូត Curved labs របស់អាឡឺម៉ង់ ទើបបានធ្វើការគូសចេញនូវ Concept ថ្មីមួយស្តីពី ស្មាតហ្វូន iPhone ជំនាន់បន្ទាប់ ដែលពួកគេបានយកលំនាំពីស្មាតហ្វូន BlackBerry Priv។ ដោយសារ តែយកលំនាំរចនាម៉ូតតាម Priv ដូច្នេះ iPhone ថ្មីនេះមានក្តារប៊ូតុងចុច ហើយមានរូបរាងជាស្មាតហ្វូន ហូតចេញចូល ប៉ុន្តែវានឹងមិនហូតចេញតាមរបៀបរុញអេក្រង់ឡើងទៅលើនោះទេ គឺយើងត្រូវចុចប៊ូតុង ដែលនៅខាងគែមទូរស័ព្ទ។ រាល់ប៊ូតុងចុចនីមួយៗ សុទ្ធតែមានពន្លឺ ដូចទៅនឹងប៊ូតុងចុចដែលមាននៅ លើ Macbook ដែរ។ រីឯសេនសឺរស្កែនក្រយៅដៃ គឺត្រូវបានបំពាក់នៅលើផ្នែកមួយនៃអេក្រង់។

អានអត្ថបទ៖ តើនេះគឺជា Nokia C1 ដែលអាចប្រើបានទាំង Android និង Windows 10 Mobile មែន?


ជាក់ស្តែង នេះគ្រាន់តែជាម៉ូដែល Concept ប៉ុណ្ណោះ ដែលមើលទៅផលិតផលនេះ នឹងមិនអាចក្លាយ ជាការពិត នោះទេ។ ប៉ុន្តែទោះជាយ៉ាងណា វាក៏ជា Concept មួយដែលមើលទៅប្លែកភ្នែក និងស្អាតគួរ ឲ្យទាក់ទាញផងដែរ។

អានអត្ថបទ៖ Nokia 230 បង្ហាញខ្លួនជាផ្លូវការ សម្បកធ្វើពីអាលុយមីញ៉ូម កាមេរ៉ាមុខក្រោយ 2MP តម្លៃទាប

ទស្សនាវីដេអូ និងរូបភាព Concept មួយជាច្រើនទៀតនៃម៉ូដែល iPhone ជំនាន់បន្ទាប់ដែលគូសព្រាង ដោយក្រុមអ្នករចនាម៉ូត Curved labs ដូចខាងក្រោម៖

- អានអត្ថបទ៖ ឮថា Galaxy S7 នឹងមានរន្ធ សម្រាប់ដាក់កាតមេម៉ូរីបន្ថែម?
- អានអត្ថបទ៖ លេចចេញលក្ខណៈសម្បត្តិរបស់ Galaxy A9, RAM 3GB ថតវីដេអូកំរិត 4K

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Curved labs, Tinhte


Tags: iPhone 7 Apple Smartphone Hightech