Smartphone Medias W N-05E របស់ NEC កំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់
ភ្ញៀវចូលរួម នៅក្នុងពិព័រណ៍ Mobile World Congress ពេលដែលវាបានបំពាក់នូវអេក្រង់ពីរ ដែល
អាចបើកបាន បង្កើតបានទៅជា Tablet មួយ។
Medias W មានអេក្រង់ពីរ qHD ទំហំ 4,3 inch 540 x 960 pixel ដែលអាចប្រើ និងបង្ហាញនូវ
Applications ពីរផ្សេងគ្នា ក្នុងពេលតែមួយ។ ពេលបើកអេក្រង់ទាំងពីរលាតសន្ធឹង នោះវានឹងបង្កើត
បាននូវទំហំសរុប 8,6 inch។
ស្មាតហ្វូននេះ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Jelly Bean, Chip Dual Core 1,5 GHz, RAM
1GB, មេម៉ូរីក្នុង16 GB និងអាចបន្ថែមមេម៉ូរីក្រៅបាន តាមរយះកាត microSD, Camera 8 megapixel
និងមានអំពូល flash នៅផ្នែកខាងក្រោយផ្នែកខាងលើអេក្រង់ទីពីរ។ បើតាមការប៉ាន់ស្មានស្មាតហ្វូន
នេះ នឹងចេញលក់នៅក្នុងខែមេសាខាងមុខនេះ៕