កាលពីមុន CEO Stephen Elop មកពី Nokia ធ្លាប់បាននិយាយថា គាត់មិនមានភស្តុ-
តាងអ្វីបញ្ជាក់ថា Microsoft នឹងផលិតស្មាតហ្វូន Surface ទេ។
ជាក់ស្តែងនៅក្នុងការប្រជុំមួយជាមួយអ្នកវិនិយោគទុនកាលពីពេលថ្មីៗនេះ Elop បាននិយាយ
ថាអាចនឹងមានស្មាតហ្វូនដូច្នេះកើតឡើងមែន។ ពេលឆ្លើយតបនឹងសំណួរ Nokia បាននិយាយ
ថានឹងស្វាគមន៍ Smartphone Surface (ប្រសិនបើមាន) ទុកថាស្មាតហ្វូនណនេះជាគូប្រកួតប្រជែង
មួយ, Elop បាននិយាយថា: "វាប្រាកដក្លាយជាកត្តាមួយយ៉ាងសំខាន់ក្នុងការជួយ Windows Phone
កាន់តែអភិវឌ្ឍ"។ CEO រូបនេះបានបន្ថែមថា គាត់គាំទ្រយ៉ាងពេញទំហឹងដល់ HTC, Samsung,
Microsoft រឺក្រុមហ៊ុនណាផ្សេងទៀតដែលផលិតនូវផលិតផលថ្មីៗ ក៏ដូចជាការវិនិយោគទុនចាំ
បាច់ណាមួយ ក្នុងការជួយជុំរុញឲ្យ Windows Phone កាន់តែរីកចំរើន។
CEO Nokia លោក Stephen Elop
បើទោះជាដូច្នេះលោក Elop ទទួលស្គាល់ថា គ្រប់ក្រុមហ៊ុនទាំងអស់ដែលចូលរួលក្នុងទីផ្សារនេះ
គឺសុទ្ធតែជាគូប្រជែងរបស់ខ្លួន សូម្បីតែជា Microsof៕
ដោយ៖ សិលា
ប្រភព៖ tte