CamNews

ព័ត៌មានបច្ចេកវិទ្យា 

Huawei បដិសេធ ព័ត៌មានដែលថា ខ្លួនចង់ទិញក្រុមហ៊ុន Nokia

មួយថ្ងៃក្រោយពីកាសែត Financial Times បានចុះផ្សាយព័ត៌មានថា Huawei មានបំណងចង់ទិញ
យកក្រុមហ៊ុន Nokia ពេលនេះ Huawei បានចេញមុខបដិសេធជាផ្លូវការ ចំពោះព័ត៌មានចចាម
អារាមនេះ។

នៅក្នុងសេចក្តីប្រកាសដែលទើបតែបង្ហាញ ខាង Huawei បាន​បង្ហាញនូវសារមួយយ៉ាងច្បាស់
លាស់ថា ក្រុមហ៊ុនមិនមានបំណងចង់ទិញ ក្រុមហ៊ុន Nokia ដូចដែលកាសែត Financial Times
បានចុះផ្សាយឡើយ។ Huawei បានបញ្ជាក់ថា ពួកយើងមិនមានគំរោងក្នុងការទិញ ក្រុមហ៊ុន
Nokia ទេ។ សំរាប់យុទ្ធសាស្រ្ត និងគោលដៅជំនួញរបស់ពួកយើង គឺបន្តច្នៃប្រឌិតផលិតផល
និងបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្តល់ជូនដល់អតិថិជន ទូទាំងពិភពលោក នូវបណ្តាផលិតផល និង
បច្ចេកវិទ្យា ដ៏ល្អៗបំផុត។

មុននេះមួយថ្ងៃ នៅឯព្រឹត្តិការណ៍បង្ហាញណែនាំស្មាតហ្វូនស្តើងជាងគេបំផុត នៅលើពិភពលោក
Ascend P6 ប្រធានសាជីវកម្ម Huawei គឺលោក Richar Yu បានឲ្យដឹងថា Huawei កំពុងតែពិចារ
ណា លើការទិញដូរមួយ ហើយលទ្ធភាពជោគជ័យ នៃការទិញដូរនេះ គឺវាអាស្រ័យទៅលើ កំរិត
នៃការត្រៀមខ្លួន របស់ Nokia។

ពាក់ព័ន្ធនឹងបញ្ហា Nokia នេះដែរ បើតាមប្រភពពី Wall Street Journal (WSJ) បានបង្ហោះព័ត៌មាន
មួយឲ្យដឹងថា Microsoft បានអង្គុយធ្វើការចចារ ទិញលក់ជាមួយ Nokia ប៉ុន្តែជាលទ្ធផល គឹបរា
ជ័យ។ WSJ បានបង្ហើឲ្យដឹងបន្ថែមថា ការចចារទិញនេះលក់នេះ បានធ្វើឡើងនៅទីក្រុង London
ប្រទេសអង់គ្លេស ក្នុងខែមិថុនា ថ្មីៗនេះ ហើយភាគីទាំងពីរ បានចចារគ្នា ដល់ដំណាក់កាលចុង
ក្រោយ ផងដែរ។ ប៉ុន្តែ ភាគីទាំងសងខាង នៅតែមិនអាចរកដំណោះស្រាយរួម ក្នុងការទិញលក់
នេះទេ ទីបំផុត គឺបរាជ័យ៕

ដោយ៖ សិលា
ប្រភព៖ Zing


Tags: huawei nokia smartphone hightech