អ្នករចនាម៉ូត Antoine Brieux បានចែករំលែកគំនិតនូវទូរស័ព្ទជំនាន់ថ្មីរបស់Apple ដែល
មានឈ្មោះថាiPhone 5 LM ជាមួយសំបកដែលប្រើសារធាតុLiquidmetal ដែលជួយការ
ពារការឆ្កូតបានខ្ពស់ និងរឹងមាំជាងមុនច្រើនដងបើប្រៀបធៀបជាមួយលោហធាតុ
ផ្សេងទៀត។
តាម Antoine Brieux , iPhone 5 LM ប្រើអេក្រង់ទំហំ4,5 inch chip quad-core A6 និងកាមេរ៉ា
ថតរូប10 megapixel។ ចំនុចពិសេសរបស់ផលិតផលនេះគឺប៊ូតុងHomeសិប្បនិម្មិតជំនួយអោយ
ប៊ូតុងរឹងដូចiPhone ទាំង5កន្លងមកហើយវានឹងបាត់ដោយស្វ័យប្រវត្តិនៅពេលអេក្រង់ស្ថិតនូវកំរិត
ទិសផ្តេក។
iPhone 5 LM មានកំរាស់តែ7,9 mm (iPhone 4/4S 9,3 mm)
ប៊ូតុង Home សិប្បនិមិ្មតនឹងបាត់នៅពេលដាក់ផ្តេក
ដោយ៖ nano
ប្រភព៖ VE