CamNews

បច្ចេកវិទ្យា 

Sony Xperia Tablet S Version Wi-Fi ចាប់ផ្តើមដាក់លក់ តំលៃចាប់ពី 467 USD

ថេបប្ល៊េត Android ថ្មីបំផុតរបស់ Sony - Xperia Tablet S បានចាប់ផ្តើមដាក់លក់នៅ
ប្រទេស
អង់គ្លេស និងតៃវ៉ាន់ តែមួយសប្តាហ៍ក្រោយពីបានធ្វើការបង្ហាញនៅពិព័រណ៍
IFA 2012

នៅអង់គ្លេស Version Wi-Fi នៃថេបប្ល៊េតនេះមានតំលៃ 329 Euro (525 USD) សំរាប់ម៉ាស៊ីនដែល
មានមេម៉ូរីក្នុង 16GB និង 379 Euro (604 USD) សំរាប់ 32GB។ ចំណែកនៅតៃវ៉ាន់វិញ គំរូ Xperia
Tablet S Wifi 16GB មានតំលៃ 467 USD, ឯ 32GB តំលៃ 535 USD ហើយថ្លៃបំផុត model 64GB
មានតំលៃ 636 USD។ រីឯ Version Wi-Fi + 3G នៃឧបករណ៍នេះ សព្វថ្ងៃមានសំរាប់តែការកុម្មង់ទិញ
មុនប៉ុណ្ណោះ។

Sony Xperia Tablet S

ព័ត៌មានលំអិតមួយចំនួនស្តីពី Xperia Tablet S :

> អេក្រង់ទំហំ 9,4" panel IPS ជាមួយកំរិតពន្លឺ1280 x 800
> CPU NVIDIA Tegra 3
> RAM 1GB
> ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 ជិតអាប់ហ្រ្គេតឡើង 4.1
> មិនជ្រាបទឹកតាមស្តង់ដារ IPX-4
> មានកម្មវិធីអាប់ហ្រ្គេដជាច្រើនរបស់ Sony
> ត្រូវបានថែម 5GB លើសេវា PlayMemories
> អាចបញ្ជាបានតាមរយះ Infrared សំរាប់ឧបករណ៍ផ្សេងទៀត
> មានកំរាស់ចាប់ពី 8,89mm ដល់ 11,9mm, ទម្ងន់ 571 gram
> ថ្ម 6000mAh អាចប្រើប្រាស់បានរយះពេល 10ម៉ោង
> មានរន្ធដាក់កាត SD , Support adapter HDMI, Wifi
> បច្ចេកវិទ្យាសំលេង ClearAudio+

រូបភាពពិតជាក់ស្តែងមួយចំនួននៃ Xperia Tablet S :


 

ដោយ៖ សិលា
ប្រភព៖ kenh14 & VE


Tags: Sony Xperia S Wi-Fi Tablet hightech