ក្នុងការបង្ហាញខ្លួនលើកនេះ ផ្នែកខាងមុខរបស់ iPhone 5 មិនគ្រាន់តែជាប់មកជាមួយនូវ
សំបក និងកញ្ចក់ការពារ ថែមទាំងមាន panel អេក្រង់ LCD មកជាមួយទៀតផង។
ព័ត៌មានចចាមអារាមស្តីពីឧបករណ៍នៃស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ជាបន្តបន្ទាប់រយះពេលកន្លង
មកនេះបានឲ្យឃើញថា iPhone 5 អាចនឹងត្រូវបានរក្សារូបរាងនៅដដែលដូចនឹង iPhone 4 និង 4S
ប៉ុន្តែអេក្រង់ត្រូវបានរចនាវែងជាងមុន ដល់ទំហំ 4 inch។ ថ្មីៗនេះគេហទំព័រ UBreakiFix បន្តបង្ហាញ
នូវរូបភាពស្តីពីផលិតផល iPhone ជំនាន់ថ្មីដែលក្រុមហ៊ុន Apple ជិតធ្វើការបង្ហាញខ្លួន។
រូបភាពនៃផ្នែកខាងមុខរបស់ iPhone 5 ជាមួយ panel អេក្រង់ LCD
រូបភាពថ្មីស្តីពី iPhone 5 បានឲ្យឃើញផ្នែកខាងមុខទាំងអស់របស់គំរូ iPhone ពណ៌សមួយ។ ផ្សេងពី
ព័ត៌មានមុនៗ លើកនេះផ្នែកខាងមុខនៃទូរស័ព្ទមិនគ្រាន់តែជាប់មកជាមួយនូវសំបក និងកញ្ចក់ការពារ
ប៉ុណ្ណោះទេ ថែមទាំងមាន panel អេក្រង់ LCD មកជាមួយផងដែរ។ នៅលើឧបករណ៍មានទាំង លេខ
seriel ខ្សែភ្ជាប់ជាមួយអេក្រង់។ ជាក់ស្តែងនៅមិនទាន់ដឹងច្បាស់ពីកំរិតពន្លឺនៃអេក្រង់ 4 inchនេះប៉ុន្មាន
នៅឡើយទេ ប៉ុន្តែបើតាម Macrumors គឺវាមានកំរិតពន្លឺប្រហែលនឹង iPhone 4S និង iPhone 4។
ឧបករណ៍ខាងឆ្វេងដៃ ត្រូវបានគេកំនត់ថាជារន្ធ connect ប្រភេទតូចថ្មីនៅលើ iPhone 5
ជាមួយនឹងការលេចចេញនៃផ្នែកខាងមុខរបស់ model ពណ៌ស គេហទំព័រ iResq ក៏បានអាប់ឡូត
ឡើងលើអ៊ីនធឺណេតនូវរូបភាពពីឧបករណ៍ដែលគេកំនត់ថា ជារន្ធ Connect ប្រភេទថ្មីជាមួយទំហំ
តូចជាងមុន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅលើឧបករណ៍នេះ រន្ធដោតកាសស្តាប់ចម្រៀងប្រភេទ
3,5 mm ក៏ប្តូរមកដាក់នៅផ្នែកខាងក្រោមជិតរន្ធ Connect ដូចព័ត៌មានចចាមអារាមពីមុនមកដែរ៕
ដោយ៖ សិលា
ប្រភព៖ VE