កាលពីពេលមុននេះ ព័ត៌មានស្តីពីលក្ខណៈសម្បត្តិ ពាក់ព័ន្ធនឹងគំរូស្មាតហ្វូនថ្មី របស់ LG គឺ G2 Pro ពិតជាមិនមានច្រើនឡើយ។ ព័ត៌មានទាំងនោះ គ្រាន់តែចចាមអារាមឲ្យដឹងថា ស្មាតហ្វូនមាន អេក្រង់ QHD ដែលមានទំហំចន្លោះពី 5.5 ទៅ 5.9 inch កំរិតរីសូលុយហ្សិន 1440 x 2560 pixel, ហើយមានបំពាក់នូវ Sensor ស្គែនក្រយៅដៃ និអាចបង្ហាញខ្លួន នៅក្នុងខែមីនា ខាងមុខនេះ។ ជាក់ស្តែង តាមរយះព័ត៌មានពីប្រភពផ្ទៃក្នុង ថ្មីបំផុត ពីកូរ៉េ បានឲ្យដឹងថា គំរូ Phablet ជិតមកដល់ របស់ LG គឺបានលេចចេញព័ត៌មានលក្ខណៈសម្បត្តិ ច្បាស់ឡើងៗ ជាបណ្តើរៗហើយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង LG G2 Pro នឹងត្រូវបានបំពាក់នូវ CPU Qualcomm Snapdragon 800 អេក្រង់ Full HD 6 inch, RAM 3GB និងប្រើ Android 4.4។
តាមរបាយការណ៍ថ្មីបំផុតនេះ អេក្រង់ LG G2 Pro នឹងមិនបានប្រើប្រភេទ QHD គឺស្ថិតត្រឹមកំរិត ប្រភេទ Full HD (1080p) ប៉ុណ្ណោះ។ LG អាចនឹងទុកបំពាក់ អេក្រង់ប្រភេទ 2K ដល់គំរូ LG G3 ដែលជាស្មាតហ្វូនលំដាប់កំពូល របស់ក្រុមហ៊ុន។ ប្រភពខាងលើ នៅបាន បន្ថែមឲ្យដឹងថា LG G2 Pro នឹងធ្វើការប្រកាសបង្ហាញខ្លួន នៅខែក្រោយនេះ គឺអាចនឹងបង្ហាញ ណែនាំនៅក្នុងព្រឹត្តិការណ៍ MWC 2014៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview