CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung អនុញ្ញាតឱ្យប្រើសាកល្បង ផលិតផល តាម​អ៊ីនធឺរណិត

ឧបករណ៍ស្រមោល Smart Simulator របស់ Samsung អនុញ្ញាតឱ្យអ្នក ប្រើប្រាស់សាកល្បងនូវ
សម្ភារៈចល័ត និងអចល័តមួយចំនួនរបស់ក្រុមហ៊ុន តាមរយៈអ៊ីនធឺរណិត។


ថ្មីៗនេះ Samsung ទើបបានឧទ្ទេសនាមនូវឧបករណ៍ស្រមោល Smart Simulator ថ្មី ជួយឱ្យអ្នក
ប្រើប្រាស់ អាចប្រើសាកល្បង បណ្ដាផលិតផលចល័ត និងមិនចល័ត ដូចជា ទូរទស្សន៍ ក្បាល
Blu-ray រួមទាំងទូរទឹកកករបស់ក្រុមហ៊ុននេះ នៅលើអ៊ីនធឺរណិតតែម្ដង។ ឧបករណ៍ស្រមោលនេះ
មានប្រយោជន៍ច្រើន នៅពេលអ្នកមិនអាចទៅផ្ទាល់ដល់ក្រុមហ៊ុន។ Smart Simulator ជួយឱ្យអ្នក
ស្វែងយល់បានច្បាស់ អំពីម៉ូដែល វិធីដំណើរការ មុខងារ នៅលើម៉ាស៊ីន និងរបៀបប្រើប្រាស់។
ចំពោះអ្នកដែលមានបទពិសោធតិច ក្នុងការប្រើប្រាស់ម៉ាស៊ីន Smart Simulator ក៏អាចជួយហ្វឹក
ហាត់ផងដែរ។

គួររំលឹកថា មុននេះ ក្រុមហ៊ុន Samsung ក៏ធ្លាប់បានផ្ដល់ឧបករណ៍ស្រដៀងនេះ សម្រាប់ Galaxy
S4 និង Galaxy Note ។ ពេលនេះ Smart Simulator ត្រូវបានគេចាត់ទុក ដូចជាការពង្រីកបន្ថែម
មុខងារផ្សេងៗ សម្រាប់ផលិតផលរបស់ក្រុមហ៊ុន ក្នុងនោះ មាន ទូរទស្សន៍ ម៉ាស៊ីនថត។ល។


ដើម្បីប្រើប្រាស់ Smart Simulator អ្នកត្រូវចូលទៅកាន់ samsungsimulator.com ចុចចូល Find
Your Product ឬអូសកូនកណ្ដុរចុះមកក្រោម។ បន្ទាប់មក អ្នកអាចជ្រើសរើសនូវផលិតផល ដែល
ខ្លួនចង់សាកប្រើ ៖ TV & Videos, Mobile, Cameras ។ល។ នៅពេលបានជ្រើសរើសឧបករណ៍
ដែលចាប់អារម្មណ៍ អ្នកត្រូវចុចលើ link តាមសញ្ញាណែនាំ ពេលនោះ  Smart Simulator នឹងចាប់
ដំណើរការ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/Samsung


Tags: Smart Simulator Find Your Product samsungsimulator.com Galaxy S4 Galaxy Note TV & Videos M