Samsung ទើបតែធ្វើការបង្ហាញណែនាំ Galaxy S4 វើហ្សិន LTE-A នៅប្រទេសកូរ៉េ ជាមួយនឹងការ ផ្លាស់ប្តូរការរចនាម៉ូតថ្មី នៅសំបកផ្នែកខាងក្រោយ ពីជ័ររលោង ទៅជាសំបកស្បែក (ក្លែងក្លាយ) ដូចនៅលើ Galaxy Note 3។
បើសប្រៀបធៀបជាមួយនឹង វើហ្សិនអន្តរជាតិ ដែលកំពុងតែដាក់លក់ នៅលើទីផ្សារសព្វថ្ងៃនេះ លក្ខណៈសម្បត្តិរបស់ Galaxy S4 LTE-A នៅកូរ៉េ ត្រូវបានផ្លាស់ប្តូរ ពេលដែលវាបានប្រើប្រាស់ chip Snapdragon 800 ជំនួសឲ្យ chip Exynos Octa ហើយក៏ខ្លាំងជាងវើហ្សិន Galaxy S4 ដាក់ លក់នៅអាមេរិច (ប្រើ Snapdragon 600)។ ស្មាតហ្វូនកំណែថ្មីរបស់ Samsung នេះក៏បានផ្គត់ផ្គង់នូវ Network LTE-Advanced ជាមួយល្បឿន 150 Mbps។
រួមជាមួយនឹងការប្តូរពីសំបកក្រោយ ជ័រភ្លឺរលោង មកជាសំបកក្រោយស្បែក Samsung ក៏បានផ្គត់ ផ្គង់ បីពណ៌ថ្មីសម្រាប់ជ្រើសរើសគឺពណ៌ស លាយមាស (Rose Gold White), ពណ៌ខ្មៅ លាយមាស (Rose Gold Black) និងពណ៌ខ្មៅសុទ្ធ (Deep Black)។
បច្ចុប្បន្នតំលៃលក់របស់ Galaxy S4 LTE-A នៅមិនទាន់ត្រូវបាន Samsung ប្រកាសឲ្យដឹងនៅ ឡើយទេ។ ស្មាតហ្វូន ត្រូវបានរំពឹងថា នឹងដាក់លក់នៅលើទីផ្សារ នៅចុងខែកុម្ភះ នេះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress