CamNews

ទូរស័ព្ទ 

១០ ស្មាតហ្វូន ដែលត្រូវបានគេ ស្វែងរកច្រើនជាងគេ បំផុតក្នុងឆ្នាំ ២០១៣

ឆ្នាំ ២០១៣ គឺជាឆ្នាំដែលមានការបោះជំហានទៅមុខយ៉ាងខ្លាំងមួយ នៃទីផ្សារស្មាតហ្វូន ជាមួយ នឹងការបង្ហាញខ្លួន ស្មាតហ្វូនថ្មីៗ យ៉ាងច្រើនសម្បូរបែប ដោយមានរួមទាំង បណ្តាស្មាតហ្វូន ដែល លេចធ្លោដូចជា iPhone 5s, iPhone 5c, HTC One និងបណ្តាស្មាតហ្វូនថ្មីៗ មកពីខាង Samsung។

មុនពេល ឈានចូលក្នុងឆ្នាំថ្មី ២០១៤ Google បានបង្ហាញនូវតារាងចំណាត់ថ្នាក់ នូវបណ្តាពាក្យ ដែលមានការស្វែងរក (Search) ច្រើនជាងគេបំផុត ក្នុងឆ្នាំ ២០១៣ ក្នុងនោះ ស្មាតហ្វូន ក៏មាន តារាងដាច់ឡែកមួយដែរ។

វាមិនមានអ្វីចម្លែកឡើយ នៅពេលដែលស្មាតហ្វូន ដែលមានការស្វែងរកច្រើនជាងគេបំផុតឈរ កំពូលតារាង បានធ្លាក់ដល់ iPhone 5S  មកពីខាង Apple នោះ។ ចំណែកមួយចំនួនទៀត ស្ថិត នៅក្នុង Top 10 គឺភាគច្រើនជាស្មាតហ្វូន ប្រើប្រព័ន្ធប្រតិបត្តិការ Android និងក៏ជាបណ្តាស្មាតហ្វូន ដែលកំពុងលេចធ្លោ ជាងគេសព្វថ្ងៃនេះដែរ។

ខាងក្រោមនេះ គឺជាស្មាតហ្វូនទាំង ១០ ដែលត្រូវបានគេស្វែងរក ច្រើនជាងគេ ក្នុងឆ្នាំ ២០១៣ នេះ ដែលខាង Google បានផ្គត់ផ្គង់មក ៖

1. Apple iPhone 5s
2. Samsung Galaxy S4
3. Apple iPhone 5c
4. HTC One
5. LG Google Nexus 5
6.
BlackBerry Z10
7. Samsung Galaxy S3
8. Motorola Moto X
9. LG G2
10. Nokia Lumia 1020

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- ស្មាតហ្វូនអេក្រង់ 2K ច្បាស់ជាងគេ លើពិភពលោក បង្ហាញខ្លួនជាផ្លូវការ (មានវីដេអូ)
- Apple បង្ហោះវីដេអូពាណិជ្ជកម្ម iPhone 5S ដ៏ល្អ និងមានអត្ថន័យជាងគេ បំផុតមួយ

- សុបិនស្មាតហ្វូន Nokia ប្រើ Android តំលៃថោក ត្រូវរលាយអស់ហើយ

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: 0 smartphones most searched in 2013 google iphone 5s HTC one Galaxy S4 Hightech