CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 6 Concept មានច្រើនពណ៌ ស្តើង ស្អាតអស់ទាស់ !

ពេលណាដែល Apple នៅមិនទាន់បង្ហាញខ្លួន គំរូស្មាតហ្វូនថ្មី ពេលនោះបណ្តាព័ត៌មានចចាម
អារាមស្តីពី iPhone 5S ឬ iPhone 6 នៅតែបន្តលេចចេញ។ ជាក់ស្តែង បណ្តាអ្នកជំនាញខាង
រចនាម៉ូត ថែមទាំងច្នៃម៉ូត iPhone concept ជាច្រើន គួរឲ្យទាក់ទាញ ដែលលោក Jonathan Ive
អ្នកជំនាញច្នៃម៉ូតរបស់ Apple គួរយកមកពិចារណា។

ថ្មីៗនេះ អ្នកជំនាញច្នៃម៉ូត Philipp Tusch បានបង្ហាញខ្លួន iPhone 6 Concept មួយជាមួយអេក្រង់
ទំហំ 4.5 inch ប្រើប្រព័ន្ធប្រតិបត្តិការ iOS 7 ថ្មីរបស់ Apple។

និយាយពីរូបរាងខាងក្រៅ iPhone 6 Concept ត្រូវបានហ៊ុមព័ទ្ធដោយធាតុអាលុយមីញ៉ូម ដែល
មានការរចនាឡើងស្តើងជាង iPhone Version មុនៗទាំងអស់, អេក្រង់ Touchscreen Super
Smooth, រីឯនៅផ្នែកខាងក្រោមអេក្រង់ គឺជាប៉ូតុង Home ប្រភេទ Touchscreen រាងបួនជ្រុង មិន
មែនជាប៊ូតុងរឹង រាងមូល ដូច Version មុនៗឡើយ។

ផ្នែកខាងឆ្វេង គឺជាប៊ូតុងដំឡើងបន្ថយសម្លេង ដែលត្រូវបានរចនាម៉ូតដោយប៊ូតុងប្រភេទ Touch
screen ក្នុងពេលផ្នែកខាងក្រោម រន្ធ lightning និងរន្ធដោតកាសស្តាប់តន្រ្តី 3.5mm។ តាមប្រភពពី
Philipp Tusch ដដែល iPhone 6 Concept នឹងមាន ១០ ពណ៌ផ្សេងៗគ្នា សំរាប់ជ្រើសរើសផង
ដែរ៕

 

ដោយ៖​ សិលា
ប្រភព៖ Zng


Tags: iPhone 6 Concept beautiful borderless screen hightech