CamNews

ទូរស័ព្ទ 

លេចចេញរូបភាព តំលៃថោក Galaxy Ace 3 ប្រើ Android 4.2

កាលពីថ្ងៃអាទិត្យ ម្សិលមិញ (9/6) រូបភាពមួយសន្លឹករបស់ Galaxy Ace 3 ត្រូវបានលេចចេញពី
SamMobile – គេហទំព័រជំនាញផ្គត់ផ្គង់ព័ត៌មាន ស្តីពីផលិតផលរបស់ Samsung។

Galaxy Ace 3 មានឈ្មោះកូដ GT-S7270 បើតាមការសន្និដ្ឋាន វានឹងមានអេក្រង់ទំហំ LCD 4
inch កំរិតពន្លឺ WVGA (480 x 800 pixel)។ ស្មាតហ្វូនប្រើ Chip Dual Core ល្បឿន 1GHz, 1GB
RAM, មេម៉ូរីក្នុង 4GB អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD, camera 5MP (ក្រោយ)
និង 0.3MP (មុខ)។ វាមានខ្នាតប្រវែង 121,2 × 62,7 × 9,79mm, ប្រើប្រាស់ថ្ម 1500mAh និងប្រើ
Android 4.2។

ជាមួយរូបសណ្ឋានខាងលើ Ace 3 នឹងស្ថិតក្នុងស៊េរីតំលៃថោក នៅលើទីផ្សារ។ Galaxy Ace 3
នឹងមានបីពណ៌ សំរាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ក្រហម និងស។ Samsung អាចនឹងបង្ហាញគំរូស្មាត
ហ្វូននេះ នៅព្រឹត្តិការណ៍របស់ខ្លួន ដែលនឹងប្រារព្ធនៅថ្ងៃទី 20/6 ខាងមុខនេះ ឯទីក្រុង London
ប្រទេសអង់គ្លេស៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: cheap phone Galaxy Ace 3 smartphone hightech