ដើម្បីប្រែក្លាយព័ត៌មានចចាមអារ៉ាមកន្លងមកស្ដីអំពី iPhone 8 ឱ្យទៅជាការពិត អ្នករចនា Veniamin
Geskin ទើបតែបាននាំមកជូនយើងទាំងអស់គ្នានូវរូបភាពយ៉ាងច្បាស់អំពីផលិតផលនេះ តាមរយៈ
ស្នាដៃរបស់គាត់។
ដោយយោងតាមព័ត៌មានបែកធ្លាយមុននេះ iPhone 8 នឹងមានអេក្រង់កោងទេរទៅទាំងពីរចំហៀង
ប៊ូតុង Home ត្រូវបានបំបាត់ ហើយ Touch ID ត្រូវបានបំពាក់ជាស្រេចនៅលើអេក្រង់។ មិនត្រឹមតែ
ប៉ុណ្ណោះ បច្ចេកវិទ្យាដែលប្រើប្រាស់សម្រាប់ iPhone 8 នឹងជា OLED ជំនួសឱ្យ LCD ដែលនឹងនាំ
មកនូវបទពិសោធថ្មីសម្រាប់អ្នកប្រើប្រាស់។
ដោយសារតែកាត់បន្ថយគែមអេក្រង់ រូបរាងរបស់ស្មាតហ្វូននេះ មានទ្រង់ទ្រាយ “ស្រលូន” បើទោះ
ទំហំអេក្រង់ប្រហាក់ប្រហែលនឹងម៉ូដែល 5,5 inch។
ប៊ូតុង Home ត្រូវបានបំបាត់ចោលដើម្បីនាំមកនូវភាពទូលាយដល់ស្មាតហ្វូន។
អេក្រង់ OLED កោង ដូចទៅនឹង Galaxy S7 edge នឹងជាចំណុចលេចធ្លោនៅលើ iPhone 8។
អំពីរូបរាងទាំងមូល iPhone 8 នៅតែត្រូវបានធ្វើឱ្យមានរាងមូល ដូចទៅនឹងបណ្ដាម៉ូដែលមុនៗ។
ការរួមផ្សំដ៏អស្ចារ្យរវាង iPhone 8-ឆ្នាំងសាកថ្មគ្មានខ្សែ-កាស AirPods ក៏នឹងសមស្របទៅនឹងអ្វី
ដែល Apple កំពុងតែតាមរក។
កំណែ 4,7 inch និង 5,5 inch របស់ iPhone 8។
ប៉ូតុង Home ស្រមោល និង Touch ID ត្រូវបានបំពាក់នៅលើអេក្រង់។ នេះគឺជាកម្មសិទ្ធិបញ្ហាថ្មី
របស់ Apple ដែលទើបត្រូវបានទទួលស្គាល់ដោយការិយាល័យគ្រប់គ្រងប័ណ្ណកម្មសិទ្ធិបញ្ហារបស់
អាមេរិក។
iPhone 8 ត្រូវបានគេជឿថានឹងប្រើប្រាស់អេក្រង់ដែលមានរីសូលូសឹន 2K ជំនួសឱ្យ Full HD។
iPhone 8 ដែលមានរូបរាងខុសប្លែកជាងមុន អាចនឹងត្រូវបានឧទ្ទេសនាមនៅឆ្នាំក្រោយ។
iPhone 8 នៅតែរក្សាពណ៌ខ្មៅរលើប Jet Black ។ តើអ្នកចូលចិត្ត iPhone 8 ដែលមានរូបរាងដូចខាង
លើដែរ ឬអត់?
ប្រែសម្រួល ៖ តារា
ប្រភព ៖ techtimes/techz