ជាមួយនឹងការរីកដុះដាលរបស់ទូរស័ព្ទ នាឡិកាដៃបច្ចុប្បត្រូវបានគេចាត់ទុកជារបស់
សំរាប់លេងម៉ូតដែរ។ជាក់ស្តែង ក្រុមហ៊ុនជាច្រើនកំពុងបានបំពាក់បន្ថែមនូវកម្មវិធីដូចជា៖
SMS, Email...និយាយរួមជាSmartWacth។
1. Pebble smartwatch
ត្រូវរង់ចាំដល់ខែ09/2012 Pebble Technology(USA) ទើបបញ្ចេញលក់នាឡិកា Pebble ប៉ុន្តែ
វាត្រូវបានមនុស្សជាច្រើនមានការចាប់អារម្មណ៏។ Pebble smartwatch អនុញ្ញាតិអោយអ្នកប្រើ
អាចភ្ជាប់ជាមួយ Iphone និងAndroid, វាញ័រនៅពេលមានទូរស័ព្ទហៅចូល E-mail និង SMS...។
តំលៃប្រហែល 99 USD។
2. I'm Watch smartwacth
I'm Watch របស់Spa (Italy) គឺជាSmartwacth រត់Android ដែលអាចធ្វើការហៅចេញចូល,
ផ្ញើសារ, អ៊ីមែល, Internet, អេក្រង់1,55 inch, CPU ARM, Memory ក្នុង 4GB។
តំលៃ 470 UDS។
3. inPulse smartwacth
inPulse របស់Allerta ត្រូវបានភ្ជាប់ជាមួយ BlackBerryនិង Android ដើម្បីផ្ញើរe-mail, ផ្ញើរសារ,
បញ្ចូលកម្មវិធីផ្សេងៗ...។ វាមានតំលៃប្រហែល 99 USD។
4. Sony Smartwatch
Sony Smartwatch (LiveView 2) ក៏ជាជំរើសដ៏ល្អមួយសំរាប់អ្នកដែលចូលចិត្ត Smartwatch។
វាមានអេក្រង់ Touch Screen, ប្រាប់ពេលមានការហៅចូល, SMS, E-mail, Internet...។
LiveView មានតំលៃ 150 USD។
ដោយ៖ និស្ស័យ
ប្រភព៖ express