ក្រុមអ្នកវិទ្យាសាស្ដ្រទើបតែប្រទះឃើញស្លាកស្នាមបស់បណ្ដាសត្វល្អិត ដែលរស់នៅដោយ តោងជាប់ទៅនឹងផ្ទៃខាងលើនៃអំពូលភ្លើងរបស់ស្ថានិយ៍អវកាសអន្ដរជាតិ (ISS)។
ស្ថានីយ៍អវកាសអន្ដរជាតិ ISS
បណ្ដាសត្វទាំងនេះ ត្រូវបានប្រទះឃើញ នៅពេលក្រុមអ្នកវិទ្យាសាស្ដ្រ កំពុងធ្វើការសម្អាតផ្នែក
ខាងក្រៅនៃស្ថានីយ៍អវកាសអន្ដរជាតិ។ បើទោះមិនមែនជាសត្វមកពីភពដទៃ ប៉ុន្ដែ ក្រុមអ្នកវិទ្យា
សាស្ដ្រក៏មិនទាន់បានដឹងថា សត្វទាំងនេះធ្វើយ៉ាងណា អាចឡើងមកដល់ស្ថានីយ៍អវកាស ដែល
ស្ថិតនៅឆ្ងាយពីផែនដី ដល់ទៅជិត ៣៣០គីឡូម៉ែត្រ។
អវកាសយានិក នៅខាងក្រៅ ស្ថានីយ៍អវកាសអន្ដរជាតិ ISS
ទំព័រ Mirror ដកស្រង់សំដីរបស់លោក Vladimir Solovyev ប្រធានក្រុមនៃបុគ្គលិកនៅលើ ISS ឱ្យ
ដឹងថា ៖ “ក្រោយពីបានធ្វើការពិសោធ យើងខ្ញុំបានរកឃើញស្លាមស្នាមនៃសត្វល្អិត និងបណ្ដា
គ្រាប់តូចៗ ដែលតោងជាប់ទៅនឹងកញ្ចក់នៃអំពូលភ្លើង។ ការរកឃើញនេះ ត្រូវតែពិសោធ និង
ស្រាវជ្រាវឱ្យបានល្អិតល្អន់ជាងនេះ”។
បណ្ដាសត្វល្អិតទាំងនេះ មិនត្រឹមតែអាចមានជីវិតនោះទេ ប៉ុន្ដែ ពួកវាអាចរីកចម្រើន ក្នុងបរិយា
កាសដែលខ្វះអ៊ុកស៊ីហ្សែន មិនមានទំនាញផែនដី អាកាសធាតុមិនល្អ និងរងឥទ្ធិពលនៃរលក
វិទ្យុសកម្មពីលំហអាកាស។ លោក Vladimir Solovyev អះអាងថា ការរកឃើញនេះ ពិតជាមាន
សារ សំខាន់ចំពោះជើងហោះហើររយៈពេលយូរនៅក្នុងអវកាស បើទោះជា ខ្លួនលោក ក៏មិនអាច
បកស្រាបានថា សត្វទាំងនេះ បង្ហាញខ្លួននៅលើ ISS ដោយវិធីណា។
រូបរាងសត្វល្អិត ដែលត្រូវបានរកឃើញនៅលំអអាកាស
ដានជើង ឬស្លាកស្នាមរបស់បណ្ដាសត្វនេះ ក៏មិនត្រូវបានគេរកឃើញ នៅស្ថានីយ៍បង្ហោះយាន
អវកាស Baikanour របស់ Kazakhstan ដែលជាកន្លែង ISS ត្រូវបានបាញ់បង្ហោះឡើងអវកាស
នោះដែរ។
សត្វទាំងនេះ អណ្ដែតឡើងពីផែនដី តាមរយៈចំហាយខ្យល់អាកាស និងតោងជាប់ ISS
លោក Solovyev សង្កត់ធ្ងន់ថា ៖ “ពួកវា អាចមកដល់ទីនេះ តាមរយៈខ្យល់អាកាសដែលបាញ់
ឡើងពីផែនដី ហើយវាតោងជាប់ និងរីកចម្រើន នៅលើផ្នែកខាងក្រៅនៃស្ថានីយ៍អវកាស ISS”។
ប៉ុន្ដែ ការរកឃើញនេះ ក៏បានបង្កឱ្យមានការដាក់ជាសំនួរថា តើជីវិតមនុស្ស និងសត្វនៅលើ
ផែនដី គឺមានប្រភពមកពីភពដទៃ?
ឬមួយថា សត្វទាំងនេះ អណ្ដែតចេញមកពីភពផ្សេង? បើដូច្នេះមែន មនុស្សយើង ក៏ប្រហែលជា
"អន្តោប្រវេសន៍" មកពីភពដទៃណាមួយ ក្នុងចំណោមភពរាប់មិនអស់ ក្នុងហ្គាឡាក់ស៊ី គន្លងដំរី.ស
(Milky Way)
សត្វល្អិតដែលត្រូវបានគេរកឃើញខាងលើនេះ គឺជាប្រភេទសត្វដែលរស់នៅអណ្ដែតត្រសែតតាម
ទឹក តាមពពុះទឹកលើសមុទ្រ ទន្លេ និងមានសមត្ថភាពហែលបានតិចតួច រួមមានដូចជា សត្វ jellyfish
ជាដើម។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail