CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទស្សនាមហាព្យុះទីហ្វុង នាវហ្គូរី ពីស្ថានីយអវកាស ISS

ពីស្ថានីយអវកាសអន្ដរជាតិ (ISS) ព្យុះដែលមានកម្លាំងខ្លាំងបំផុត នៅតំបន់មហាសមុទ្រ ប៉ាស៊ី
ហ្វិកខាងលិច ក្នុងឆ្នាំនេះ ត្រូវបានក្រុមអវកាសចរ ថតបាននូវរូបភាព ដ៏គួរឱ្យខ្លាចបំផុត។

Neoguri គឺជាព្យុះដែលមានកម្លាំងខ្លាំងបំផុត ក្នុងអំឡុង ប្រហែល ១៥ឆ្នាំមកនេះ។ ព្យុះនេះ បានវាយលុកចូលកាន់តំបន់ភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅ។
នៅពេលឆ្លងកាត់កោះ Okinawa ព្យុះ Neoguri ធ្វើដំណើរក្នុងល្បឿន ១៩០គម/ម៉ោង បង្កឱ្យ
មានមហន្ដរាយធំ និងបណ្ដាលឱ្យមានមនុស្សម្នាក់ស្លាប់។

ពីស្ថានីយអវកាសអន្តរជាតិ (ISS) ដែលនៅឆ្ងាយពីផែនដី រាប់ពាន់គីឡូម៉ែត្រ ក្រុមអ្នកស្រាវជ្រាវ
បានថតយករូបភាពជាច្រើន បង្ហាញអំពីកម្លាំងដ៏មហិមារបស់ព្យុះ Neoguri. នេះ។ សមាជិកម្នាក់
ក្នុងក្រុមអវកាសចររបស់  ស្ថានីយអវកាសអន្តរជាតិ គឺលោក Alexander Gerst ថ្លែងថា ៖ “ខ្ញុំ
មិនធ្លាប់បានឃើញអ្វីមួយ ដែលកើតឡើងដូច្នេះទេ”។


នៅពេល ស្ថានីយអវកាសអន្តរជាតិ ហោះចេញផុតពីខាងលើព្យុះ គេឃើញថា បណ្ដារលកគូទ
ខ្យងយក្ស មានលក្ខណៈអណ្ដែតខ្ពស់ និងច្បាស់។ នេះគឺជាព្យុះធំ និងមានភ្លៀងខ្លាំង ដែលបាន
កើតជារូបរាងឡើង ពីតំបន់សមុទ្រក្ដៅ ហើយគេនឹងអាចមើលឃើញកាន់តែច្បាស់ នៅពេល
ព្យុះមានកម្លាំងកាន់តែខ្លាំង។

យោងតាមក្រុមអ្នកស្រាវជ្រាវ ចំនុចកណ្ដាលរបស់ព្យុះនេះ មានអង្កត់ផ្ចិតប្រហែល ៦៥គម។
បណ្ដារូបភាពនេះ ត្រូវបានថតឡើងវិញ កាលពីថ្ងៃទី ៨ កក្កដា។

Neoguri បានធ្វើឱ្យប្រជាជនជប៉ុន ជាង ៥សែននាក់ ត្រូវភៀសខ្លួន និងជើងហោះហើររាប់រយ
លើក ត្រូវបានពន្យាពេល នៅពេលព្យុះ បានវាយលុកដល់ជប៉ុន កាលពីថ្ងៃទី ៨ កក្កដា។
Neoguri ធ្វើឱ្យមានភ្លៀងធំ ខ្យល់ខ្លាំង នៅតំបន់ភាគនិរតី ដូចជានៅកោះ Okinawa និង Miyako ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ dailymail