CamNews

ទូរស័ព្ទ 

Concept Galaxy S5 និង Xperia Z2 ដ៏ប្លែក ស្អាត ជាមួយនឹងសំបក អាលុយមីញូម (មានវីដេអូ)

Samsung និង Sony ត្រូវបានគេរំពឹងទុកថា នឹងធ្វើការបង្ហាញណែនាំ ស្មាតហ្វូនស៊េរីខ្ពស់បំផុតឆ្នាំ ២០១៤  របស់ខ្លួន នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ស្មាតហ្វូនទាំង ពីរម៉ូដែល នឹងប្រើប្រាស់សំបក ធ្វើពីអាលុយមីញ៉ូម និងមានអេក្រង់ 2K ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែក។

គេហទំព័រ T3 បានធ្វើគំនូព្រាង គូសចេញនូវគំរូស្មាតហ្វូន ដែលកំពុងត្រូវបានគេទន្ទឹមរង់ចាំគឺGalaxy S5, ដែលមានចំនុចលេចធ្លោមួយចំនួនដូចជា អេក្រង់ QHD 5 inch ជាមួយនឹង Frame ដ៏ស្តើង, chip 64 bit និង Feature Magazine UX ដូចមាននៅលើ Galaxy Tab Pro និង Note Pro ផងដែរ។

ក្នុងនោះ អ្នករចនាម៉ូត Jermaine Smit ក៏បានជឿជាក់ថា Sony Xperia Z2 នឹងមានអេក្រង់ទំហំ 5,2 inch, RAM 3 GB, camera 23 MP រួមជាមួយនឹងការរចនាម៉ូត មានកម្រាស់ដ៏ស្តើង។ 


Galaxy S5 ត្រូវបានគេសន្និដ្ឋាន នឹងបង្ហាញណែនាំខ្លួន នៅម៉ោង ៦ល្ងាច ថ្ងៃទី ២៣ ខែកុម្ភះ ឯព្រឹត្តិ ការណ៍តាំងពិព័រណ៌ទូរស័ព្ទ Mobile World Congress នៅប្រទេសអេស្បាញ ក្នុងនោះ Xperia Z2 ក៏ត្រូវបានគេឲ្យដឹងថា វានឹងបង្ហាញខ្លួន នៅក្នុងពេលវេលាដូចគ្នា នេះផងដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress

Tags: Concept Xperia Z2 Galaxy S5 Smartphone Aluminum case Hightech