ជាមួយនឹងកម្រាស់ 6,9 mm, ZTE Grand S គឺជាស្មាតហ្វូនអេក្រង់ Full HD ដែលស្តើងបំផុត
នៅលើពិភពលោក។ ស្មាតហ្វូននេះ មានរូបសណ្ឋានប្រហាក់ប្រហែលនឹង Xperia Z, ZL រឺ
Oppo Find 5 ។
Grand S គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនអេក្រង់ Full HD 5 inch មួយចំនួនទៀត
ដែលទើបតែធ្វើការបង្ហាញខ្លួននៅព្រឹត្តិការណ៍តាំងពិព័រណ៍ CES 2013។ ម៉ូដែលនេះក៏ទទួល
បាននូវពានរង្វាន់ រចនាម៉ូដ iF International Design នៅក្នុងការតាំងពិព័រណ៍ផងដែរ។
ជាក់ស្តែង បើប្រៀបជាមួយគូប្រជែង Grand S របស់ ZTE វាមានលក្ខណពិសេសជាងគេ ដោយ
វាមានកម្រាស់តែ 6,9 mm និងជាស្មាតហ្វូនមួយ មានកម្រាស់ស្តើងជាងគេបំផុតលើពិភពលោក
ក្នុងចំណោមស្មាតហ្វូន 5 មានអេក្រង់ Full HD ៕
ដោយ៖ សិលា
ប្រភព៖ VE