ក្រោយពីការលេចចេញបណ្តារូបភាពជាក់ស្តែងមួយចំនួន ស្មាតហ្វូនដែលជាការសហការគ្នារវាង
Google និង Motorola បានបន្តលេចចេញក្នុងរូបភាពគំរូ (press photo) ហើយអ្នកដែលបង្ហាញរូប
ភាពស្មាតហ្វូននេះ នៅតែជា @evleaks អ្នកដែលមានជំនាញខាងបញ្ចេញព័ត៌មានចចាមអារាម
ស្តីពីបច្ចេកវិទ្យា។
Motorola បានរៀបចំធ្វើការបង្ហាញខ្លួន Moto X នៅថ្ងៃទី ១ ខែសីហា នៅញូយ៉ក សហរដ្ឋអាមេរិច។
ជាក់ស្តែង អ្នកដែលចាប់អារម្មណ៍លើស្មាតហ្វូននេះ មិនចាំបាច់រង់ចាំដល់ថ្ងៃនោះទេ ពេលដែល
បណ្តាព័ត៌មានស្តីពីស្មាតហ្វូននេះ ត្រូវបានលេចចេញនៅលើអ៊ីនធឺណេត។
Moto X មិនមែនជាស្មាតហ្វូនស៊េរីខ្ពស់នោះទេ វាមានរូបសណ្ឋាន Hardware មធ្យម ប៉ុន្តែវាបានបំ
ពាក់នូវលក្ខណៈពិសេសៗមួយចំនួនដែល Google សង្ឃឹមថានឹងអាចជួយស្មាតហ្វូននេះ មានភាព
លេចធ្លោនៅលើទីផ្សារ ដែលសព្វថ្ងៃកំពុងតែគ្រប់គ្រងដោយបណ្តាស្មាតហ្វូន ត្រកូល Galaxy និង
Optimus។
ជាក់ស្តែង Moto X ប្រើប្រាស់អេក្រង់ទំហំ 4,5 inch, chip dual core Snapdragon ល្បឿន 1,7 GHz,
RAM 2 GB, សំបកខាងក្រោយអាចដោះបាន ធ្វើពីជាតិសរសៃ Kevlar ប្រចាំត្រកូលរបស់ទូរស័ព្ទ
Motorola, ថ្ម1.500 mAh។ ស្មាតហ្វូននេះ ត្រូវបានសន្និដ្ឋានថា នឹងអាចដាក់លក់នៅថ្ងៃទី ២៨ ខែ
សីហា ខាងមុខនេះ ៕
ដោយ៖ សិលា
ប្រភព៖ VE